Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​កូន​ទំនើង​ម្នាក់ ដែល​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង​ព្រោះ​បែក​ថ្នាំ

ស្ទឹងត្រែង ៖ សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដែល​បាន​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង ដាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី 28 ខែធ្នូ​ឆ្នាំ 2020​។​

​បុរស​ដែល​ដុត​ផ្ទះ​ខ្លួនឯង​ឈ្មោះ​ចៅ ឡេង​សេង អាយុ 35 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ខេត្ត កាលពី​ថ្ងៃទី 26 ខែធ្នូ​។​

​សូម​រំលឹកថា នៅ​ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2020 មាន​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
ករណី​អគ្គិភ័យ​កើតឡើង​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ ១០​គុណ​១០​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី (​ផ្ទះ​ទៀម​សង់​ផ្ទាល់​ដី​) ម្ចាស់ផ្ទះ​ឈ្មោះ ម៉ា​ឡាំ ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ប្រពន្ធ​ឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ​បណ្ដាលឱ្យ​ខូចខាត សម្ភារ​មួយចំនួន​ដូចជា ទូ ២ និង​សម្ភារៈ​ប្រាស់​ប្រចាំថ្ងៃ​មួយចំនួន ត្រូវបាន​ឆេះ​អស់ទាំង​ស្រុង ។

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា មូលហេតុ កូន​ឈ្មោះ ចៅ ឡេង​សេង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជា​អ្នក​ដុត​ដោយ​កូន​នោះ មាន​សតិ​មិន​គ្រប់​បែក​ថ្នាំ នៅពេលនោះ ឪពុកម្ដាយ​មិនបាន​នៅផ្ទះ​នៅតែ​កូន​ម្នាក់ឯង​។ កូនប្រុស​ម្ចាស់ផ្ទះ ក្រោយពី​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង​រួចហើយ បានគេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់បាន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ខាង​តុលាការ​បានសម្រេច​ចោទប្រកាន់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×