លោកដួង តារា ជំនួយការសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ធ្នូនេះថា ព្រឹកមិញ ខ្ញុំបានជួបលោកអ៊ំទាំងពីរដែលជាគ្រូបង្រៀនមកពីខេត្ត ព្រៃវែងហេីយ ដែលកន្លងទៅថ្មីៗនេះមានលោកនាយកវិទ្យាល័យម្នាក់បានដឹកនាំកូនសិស្សរាប់រយនាក់ទៅកាប់បំផ្លាញដំណាំចេកគាត់អ់ជិត៤០០ដេីម។
លោកបានបន្តទៀតថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
លោកស្រី ហ៊ុន ម៉ាលីនី ជាកូនស្រីរបស់អតីតគ្រូបង្រៀនចូលនិវត្តន៍ទាំងពីរនាក់ បានប្រាប់កាសែតក្នុងស្រុកមួយ ឲ្យដឹងថា លោកតា លោកយាយ ទាំងពីរនាក់គឺជាគ្រូស្ម័គ្រចិត្ត ដែលមកបង្រៀនសិស្សតាំងពីទសវត្សរ៍ ៨០មកម្ល៉េះ ដែល ពេលនោះ ប្រធានអង្គភាពសិក្សាត្រូវការស្វែងរកអ្នកចេះមក បង្រៀន។ ដីដែលអង្គភាពចែកនេះគឺនៅឆ្នាំ ១៩៩៦ ដោយ មានអ្នកទទួលចំនួន៥នាក់ ក្នុងនោះម្នាក់ៗទទួលបានដី ប្រវែង៣០ម៉ែត្រ ទៅតាមចំនួនកូន ហើយក្រុមគ្រួសាររបស់ លោក (អតីតគ្រូបង្រៀនចូលនិវត្តន៍) ទទួលបានចំនួនដី ប្រវែង ៦០ម៉ែត្រដោយសាររូបគាត់សុទ្ធតែជាគ្រូបង្រៀន ស្ម័គ្រចិត្តទាំងពីរនាក់ទុកសម្រាប់បង្កបង្កើនផល។ ទីតាំងដី នេះត្រូវបានទទួលស្គាល់ដោយអាជ្ញាធរភូមិ មេឃុំ និងប្រជា ពលរដ្ឋថា ដីនេះគឺពិតជាបានផ្តល់ជូនអតីតគ្រូបង្រៀនចូល និវត្តន៍ទាំងពីរនាក់ពិតប្រាកដមែន។
លោកស្រី ហ៊ុន ម៉ាលីនី បានបន្តថា នៅក្នុងអំឡុង ឆ្នាំ ២០០៥-២០០៦ មានការសាងសង់ផ្លូវ៣១០ ដែលចាប់ពីចំណុចអ្នកលឿង ទៅដល់ព្រំប្រទល់កោះរកា ឆ្លងកាត់ស្រុកពាមជរ៍ គឺមិនបានឆ្លងកាត់ផ្លូវចាស់ទេ បែរជាឆ្លងកាត់ផ្លូវថ្មី (ផ្លូវរទេះ) ធ្វើឲ្យ ដីស្រែរបស់គ្រូទាំងអស់ទទួល ms ប្រែក្លាយពីដីស្រែ ទៅជាដីជាប់ផ្លូវជាតិ ស្របគ្នានោះគ្រូៗដែលបានឡើងកាន់កាប់ជំនាន់ថ្មី បានទាមទារយកដីវិញ ដោយថា ជាដីសកម្មភាពសាលា។ ដល់ចុងឆ្នាំ ២០០៨ ក្រុមគ្រូដែលមកកាន់ដំណែងថ្មីបានធ្វើការប្តឹងទៅក្រសួងអប់រំ ដើម្បីទាមទារយកដីទាំងនេះមកវិញ។
លោកស្រី ហ៊ុន ម៉ាលីនី បានបន្ថែមថា ជាក់ស្តែងដីនេះ មិនមែនជាដីសកម្មភាពសាលាទេ ព្រោះសាលាគឺនៅ ខាងលិចផ្លូវជាតិ ហើយដីជាចំណែកគ្រូទាំងនោះ នៅខាង កើតផ្លូវជាតិ ហើយសាលាគឺមានអាំងវទ័រ របងព័ទ្ធជុំវិញ ដែលមានបរិវេណ ២០០ម៉ែត្រ គុណ ១៦៦ម៉ែត្រ ដោយនៅ ក្នុងនោះមាន អគារទីចាត់ការ តារាងបាល់ទាត់ តារាង បាល់ទះគ្រប់គ្រាន់។ បន្ទាប់មកក៏ត្រូវក្រសួងចុះមកទាមទារ តាមបណ្តឹងរបស់គ្រូកាន់ដំណែងថ្មី តែការទាមទារនោះគ្មាន ប្រសិទ្ធភាពព្រោះសំណុំរឿងនោះ គ្មាននៅក្នុងបញ្ជីសារពើ ព័ន្ធ ហើយអ្នកដែលកាន់កាប់ដីទាំងនោះសុទ្ធតែជាគ្រូដែល ចាស់ៗជិតចូលនិវត្តន៍ហើយ ដូច្នេះក្រសួងមិនអាចទាមទារ ដកហូតដីនេះវិញបានទេ។
ក្រោយមកដោយការកើតទុក្ខមិនសុខចិត្តពីក្រុមគ្រូជំនាន់ថ្មី ក៏បានដាក់ពាក្យប្តឹងម្តងហើយ ម្តងទៀតទៅកាន់ក្រសួង អប់រំរហូតក្រសួងដោះមិនចេញក៏ឲ្យក្រុមគ្រូជំនាន់ថ្មីទាំងនោះដាក់ពាក្យប្តឹងទៅតុលាការចុះ ព្រោះក្រសួងនិង រដ្ឋបាលខេត្តអស់សមត្ថភាពដោះស្រាយហើយ គឺមិនអាច ដកហូតពីមន្ត្រីចាស់ចូលនិវត្តន៍ទាំងអស់នោះបានទេ។
នៅក្នុងអំឡុងឆ្នាំ ២០១៥ រឿងក្តីនេះត្រូវបានបញ្ជូនទៅ តុលាការដែលមានដើមបណ្តឹងតំណាងដោយប្រធាន ការិយាល័យអប់រំស្រុក និងចុងបណ្តឹងគឺអតីតគ្រូៗចូល និវត្តន៍ទាំង៥គ្រួសារផងដែរ។ ក្នុងនោះតុលាការបានធ្វើការ កោះហៅ និងជំនុំ២-៣ដង តែមិនដាច់ស្រេចរហូតមកដល់ បច្ចុប្បន្នស្រាប់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោកគ្រូ -អ្នកគ្រូទាំងនោះបានដឹកនាំសិស្សទាំងអស់ ជាង៦០០នាក់ មកធ្វើការទាមទារដីនោះដោយលើក ហេតុផលថា យកដីនោះមកធ្វើជាតារាងបាល់ ធ្វើវិទ្យាល័យ
បើកមហាវិទ្យាល័យ បើកអនុវិទ្យាល័យថ្មីនៅទីនោះ។
លោកស្រី ហ៊ុន ម៉ាលីនី បញ្ជាក់ថា នៅក្នុងប្រតិបត្តិការកាលពីថ្ងៃទី២១ ធ្នូនោះ គឺមានអ្នកមាន អំណាច ដល់លំដាប់តំណាងរាស្ត្រគាត់បានដឹកនាំគ្រឿងចក្រ មកជាមួយនឹងសិស្សានុសិស្ស សមត្ថកិច្ចនគរបាល ប៉េអឹម លោកគ្រូ-អ្នកគ្រូដើម បណ្តឹងមកដកផលដំណាំ នឹងកើនដំណាំដែលបានដាំដុះ នៅលើដីនោះខ្ទេច ហើយថែមទាំងយករ៉ូឡូរបស់កងវិស្វរកម្មមកកិនបង្ហាប់ដីឲ្យហាប់ណែន។
លោកស្រី ហ៊ុន ម៉ាលីនី បានបន្ថែមថា ដីដែលគ្រូជំនាន់ថ្មីធ្វើ ការទាមទារនេះ គឺតែដីរបស់លោក ហ៊ុន ស៊ាប និងលោក ស្រី សាយ ហ៊ុន ជាអតីតគ្រូបង្រៀនស្ម័គ្រចិត្តចូលនិវត្តន៍ គាត់អត់មានលុយចាក់ដីឲ្យខ្ពស់ ធ្វើរបងព័ទ្ធដូចគេ គឺ ទុកសម្រាប់តែធ្វើផលដំណាំបន្តិចបន្តួចចិញ្ចឹមគ្រួសារប៉ុណ្ណោះ ចំណែកដី៤ម្ចាស់ទៀតដែលបានធ្វើផ្ទះ ធ្វើរបង ហើយគឺមិនហ៊ានទៅឈូសឆាយនោះទេ និយាយរួមក្រុមទាំងនោះធ្វើការបំផ្លាញតែដីរបស់លោកតា លោកយាយ ដែលជាអតីតគ្រូបង្រៀនស្ម័គ្រចិត្តមួយគត់។
សូមបញ្ជាក់ថា វិទ្យាល័យរស្មីសាមគ្គី សាងសង់ បើកបង្រៀនតាំងពីឆ្នាំ១៩៩១ តែមកធ្វើសារពើភ័ណ្ឌថ្មី ឆ្នាំ២០០៩។
លោកស្រីបន្តថា ជាសំណូមពររបស់ភាគីខាងចុងបណ្តឹងគឺ សូមសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តាគមន៍ឲ្យលោក គ្រូ-អ្នកគ្រូ បញ្ឈប់សកម្មភាពប្ដឹងយកដីនេះតទៅទៀត សូមទុកដីនេះជាកេរ្តិ៍មរតកដល់មនុស្សចាស់ដែលបានលះបង់ ជីវិតតាំងពីយុវភាពរហូតដល់ចាស់ជរាដើម្បីបម្រើរដ្ឋ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ