បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ទម្ងន់៥ គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទីក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំមន្ត្រីការិយាល័យជំនាញបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនៅក្នុងក្រុងបាត់ដំបង ដោយធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្នុងបទល្មេីសជាក់ស្តែង ក្នុងនោះគឺ៖
១-ឈ្មោះទូច សារុំ ភេទប្រុសអាយុ ៥៩ឆ្នាំ រស់នៅភូមិដេីមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះសន សារ៉ាត ហៅហេីមហៅរម្យភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដេីមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ ហ៊ាង ហូយភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងចាប់យករួមមាន៖ -ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ចំនួន០៥ថង់មានទម្ងន់០៥គីឡូក្រាម។ -ទូរស័ព្ទដៃចំនួន០១គ្រឿង។
ពេលនេះនគរបាលការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ