Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Bongloy សហការ​ជាមួយ​ដៃគូ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ UnionPay​ក្នុង​ការចេញ​កាត​និម្មិត និង ការទិញ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ QR Code

​ភ្នំពេញ​៖ UnionPay International បានប្រកាស​នៅថ្ងៃនេះ​អំពី​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Bongloy ក្នុងការ​ដាក់ឱ្យ​ប្រើ​កាត​និម្មិត​បង់ប្រាក់​ជាមុន (Virtual Prepaid Card) ជាមួយ​មុខងារ​ទូទាត់​ប្រាក់ UnionPay Quick Response (QR) និង ការទិញ​តាមរយៈ​ប្រព័ន្ធ UnionPay QR Code សំរាប់​ដៃគូ​អាជីវករ​ក្នុងស្រុក​។​

​អ្នកប្រើប្រាស់​អាច​ស្នើសុំ​នូវ​កាត Bongloy UnionPay Virtual Card តាម​ប្រព័ន្ធ​ឌីជីថល និង​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ​កម្មវិធី Bongloy App ដោយ​ការ​ស្កេ​ន​និង​បង់ប្រាក់​នៅតាម​ភោជនីយដ្ឋាន ហាង​លក់​គ្រឿងទេស ផ្សារ និង ហាង​ផ្សេងៗ​ទៀត​ដែល​ទទួលយក​សេវា​ទូទាត់​ប្រាក់​តាមរយៈ UnionPay QR Code នៅក្នុង​ប្រទេស ក៏ដូចជា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅតាម​គេហទំព័រ​ពាណិជ្ជកម្ម​អន​ឡាញ​ដែល​ទទួលយក​កាត UnionPay ។​

​ការចាប់​ដៃគូ​រវាង UnionPay International និង Bongloy បាន​គូសបញ្ជាក់​នូវ​ជំហាន​ថ្មី​ជាច្រើន​ផ្សេងទៀត ដែល Bongloy UnionPay Virtual Card គឺជា​កាត​បង់ប្រាក់​ជាមុន​ដំបូងបង្អស់​រប​ស់ UnionPay នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គឺជា​ការចូល​ទៅក្នុង​ទីផ្សារ​ដំបូងបង្អស់​របស់ Bongloy ក្នុង​ការចេញ​កាត​ទូទាត់​ប្រាក់​។ ការដាក់ឱ្យ​ដំណើរការ​កាត​និម្មិត​នេះ​ក៏​គូសបញ្ជាក់​នូវ​កិច្ចសហប្រតិបត្តិការ​ដំបូងបង្អស់​របស់ Bongloy ជាមួយនឹង​ម៉ាក​យីហោ​ទូទាត់​ប្រាក់​លំដាប់​អន្តរជាតិ​ដូចជា UnionPay ។​

​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​ក្នុងការ​ជម្រុញ​សេដ្ឋកិច្ច​ឌីជីថល ដែល​ឆ្លុះបញ្ចាំង​នូវ​ការផ្តួចផ្តើម​ជាច្រើន​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុងការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ទាំង​នៅក្នុង​កម្រិត​ស្ថាប័ន និង គោលនយោបាយ​។ ទន្ទឹមនឹង​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ការទូទាត់​ប្រាក់ និង ការទទួលយក​ប្រាក់​តា​ម​ប្រព័ន្ធ​ឌីជីថល​រវាង​អ្នកប្រើប្រាស់ និង ដៃគូ​អាជីវករ​ត្រូវបាន​លើកទឹកចិត្ត និង មានការ​កើនឡើង​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​កញ្ញា លាង ចិន្តា នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន UnionPay International Southeast Asia បាន​មានប្រសាសន៍ថា «UnionPay បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​នូវ​ផលិតផល​និង​សេវា​ទូទាត់​ប្រាក់​ដើម្បី​បំពេញ​នូវ​តម្រូវ​ការទូទាត់​ប្រាក់​នៃ​អ្នកប្រើប្រាស់​និង​អាជីវករ​ក្នុងស្រុក ។ ដូច្នេះ ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​អាច​ផ្តល់នូវ​កាត Bongloy UnionPay Virtual Prepaid Card ក្នុងពេល​ដ៏​ត្រឹមត្រូវ​មួយ​ដែល​នឹង​បន្ថែម​ទៅលើ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​យើង​។

​តាមរយៈ​ប្រតិបត្តិការ​ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល និង ពាណិជ្ជកម្ម​អន​ឡាញ​កំពុង​តែមាន​សារសំខាន់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​សង្ឃឹមថា​តាមរយៈ​ការចាប់​ដៃគូ​ជាមួយ Bongloy នឹង​នាំមក​នូវ​បទពិសោធន៍​នៃ​ភាពងាយស្រួល ដំណើរការ​ប្រកបដោយ​ភាពរលូន និង សុវត្ថិភាព​ដល់​អតិថិ​ជន​របស់​យើង​» ។​

​យោងទៅតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោយ​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) នាពេល​ថ្មីៗ​នេះ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៦.៥២ លាន​នាក់​នៅក្នុង​ឆ្នាំ​២០២០ មាន​អ្នកប្រើប្រាស់​ទូរ​សព្ទ​រហូត​ដល់ ២១.២៤ លាន​នាក់ (​ស្មើនឹង​១២៨%) និង អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​និង​អ្នកប្រើប្រាស់​សកម្ម​នៃ​បណ្តាញ​សង្គម​រហូតដល់ ៩.៧ លាន​នាក់ តំណាងឱ្យ ៥៨% នៃ​ការ​ជ្រៀតចូល​ទីផ្សារ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​។ ចំនួន​នេះ​មានការ​កើនឡើង ១៥% បើ​ប្រៀបធៀប​ជាមួយនឹង​តួលេខ​ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​បន្ថែម​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ដែល​ប្រទេស​កម្ពុជា​ត្រូវ​បានផ្តល់​ចំណាត់ថ្នាក់​ទី ១៧ នៅក្នុង​ពិភពលោក​ទាក់ទង​ទៅនឹង​ការកើនឡើង​នេះ​។
​នេះ​សបញ្ជាក់​ឱ្យឃើញ​នូវ​សក្តានុពល​ដ៏​ខ្លាំងក្លា​សម្រាប់​ប្រទេសជាតិ​ដើម្បី​ព​ន្លឿ​ន​ក្នុងការ​អនុម័ត​និង​ប្រើប្រាស់​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ក៏ដូចជា​ការបង្កើត​នូវ​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បណ្តុះ​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ទាល់ច្រក​នៅក្នុង​ឧស្សាហកម្ម​។​

​លោក ប៉ែន ចិន្តា ដែលជា​នាយក​ប្រតិបត្តិ និង ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Bongloy បាន​មានប្រសាសន៍ថា «​ចក្ខុវិស័យ​របស់ Bongloy គឺ​ស្របទៅនឹង​គំនិត​ផ្តួចផ្តើម​របស់​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ឌីជីថល​។ Bongloy និង UnionPay បាន​កំពុង​សហការគ្នា​ក្នុងការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធ អេកូឡូស៊ី​ឌីជីថល​ដែល​អនុញ្ញាតឱ្យ​មានការ​បង្កើត និង ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​នៅក្នុង​ទីផ្សារ​។ ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ Bongloy UnionPay Virtual Card ជាមួយនឹង​ការទូទាត់​តាមរយៈ​ប្រព័ន្ធ UnionPay QR Code និង ការដាក់​ឱ្យប្រើ UnionPay QR Code ដល់​ដៃគូ​អាជីវករ​ក្នុងស្រុក​ទាំង​តាម​ទម្រង់ static និង ទម្រង់ dynamic គឺជា​ជំហាន​ឆ្ពោះទៅមុខ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ធ្វើការ​ទូទាត់​ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់ បន្ថែម​ពីលើ​គំនិត​ផ្តួចផ្តើម​ពីមុន​នៃ​ពាណិជ្ជកម្ម​អន​ឡាញ និង ការទូទាត់​ប្រាក់​តាមបែប contactless សម្រាប់ UnionPay »៕​រក្សា​សិទ្ធិ​ដោយ​៖CEN

×