ភ្នំពេញ៖ ទីតាំងអ៊ីនធឺណិត បង្កប់ដោយល្បែងស៊ីសងដុះស្លែខុសច្បាប់ និងចែកចាយគ្រឿងញៀន មួយកន្លែង នៅចំណុចផ្ទះលេខ៤៩ ផ្លូវ១៣២ ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់ទី២ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់ នៅក្នុងនោះ ស្រី ៣នាក់ ដកហូតកុំព្យូទ័រជាច្រើនគ្រឿង និងថ្នាំងញៀនការ
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ១៣២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ បានចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់(ក្នុងនោះស្រី៣នាក់) រួមនិងថ្នាំញៀនមួយចំនួន និងកុំព្យូទ័រ ជាច្រើនគ្រឿងផងដែរ។
បច្ចុប្បន្ន មនុស្សប្រុសស្រី១៨នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖សាមេត