Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជា​ឲ្យ​បង្ក្រាប​ក្មេង​ទំនើង​ មិន​ថា​កូន​អ្នកណា​ទេ​

ភ្នំ​ពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​ការងារ​គ្រប់គ្រង​មុខ​ញ្ញា​ក្មេង​ទំនើង និង​ដាក់បទបញ្ជា​ឱ្យមាន​ការទប់ស្កាត់​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធភាព​។ ក្នុងករណី​ក្មេង​ទំនើង​បង្ក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​គិតថា​ក្មេង​ទំនើង​នោះ​ជា​កូន​អ្នកណា​នោះឡើយ​។​

ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដាក់ចេញ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្មេង​ទំនើង ដែល​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​និង​លោកស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​ពង្រឹង​ការងារ​នៅតាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ស្តីពី​ការគ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​ការធ្វើ​របាយការណ៍​ភូតកុហក​ពីមុខ​សញ្ញា​ក្មេង​ទំនើង​នេះ​។​

​ពាក់ព័ន្ធ​និង​វិធាន​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្មេង​ទំនើង​នៅក្នុង​រាជធានី​ភ្នំពេញ​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នៅ​ភ្នំពេញ​រយៈពេល​០១​ឆ្នាំ គឺ​ឆ្នាំ​២០២០ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្មេង​ទំនើ ង​៦៨១​ករណី ឃាត់ខ្លួន​១០៣៩​នាក់​។ ក្នុងនោះ ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​៥០៦​ករណី​និង​ករណី​បង្ក​ការអុកឡុក​នៅក្នុង​មូលដ្ឋាន​១៧៣​ករណី​។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ សកម្មភាព​ក្រុម​ក្មេង​ទំនើង​នៅក្នុង​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​កំរើក​ឡើងវិញ​បន្ទាប់ពី​រយៈពេល​ចុងក្រោយ​គេ​មើលឃើញថា​ក្មេង​ទំនើង​បានធ្វើ​សកម្មភាព​វាយតប់​គ្នា និង​ឈានទៅ​ធ្វើអំពើ​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ទៀត​នោះ​ផង​។ ដូចជា​ករណី​មាន​ក្មេង​ទំនើង​០១​ក្រុម​គ្នា​១០​នាក់ កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​សុធារស​ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បានធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ឌុប​គ្នា​បណ្តាលឱ្យ​រងរបួស​យ៉ាង​ធ្ងន់​និង​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ ខណៈដែល​ជនរងគ្រោះ​គ្រាន់តែ​ជិះ​ម៉ូតូ​មើលមុខ​ក្រុម​ជនសង្ស័យ​។ ក្រោយពី​ធ្វើ​សកម្មភាព​នោះ​ភ្លាម​ជនសង្ស័យ​០២​នាក់​ត្រូវបាន​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ចតុមុខ​បង្ក្រាប​ចាប់ខ្លួន​។ ចំណែក​បក្ខពួក​០៨​នាក់​ទៀត​រត់គេចខ្លួន សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×