ភ្នំពេញ ÷ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូ នៅមុខហាងមួយកន្លែងបានហើយរួចព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយទាន់ រួចជិះបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យដួល មុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ និងម្នាក់ទៀតវាយខ្នោះយកទៅអធិការដ្ឋានខណ្ឌចំការមន។
ហេតុការនេះដែរកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារទី២៩ខែធ្នូឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ មានឈ្មោះហេង ភេទប្រុសអាយុ១៦ឆ្នាំ មុរបរសិស្ស អង្គុយពីក្រោយជាអ្នកឆក់ បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទី២ នៅមិនស្គាល់អត្តសញ្ញាណនៅឡើ ជាអ្នកឌុប។
ចំណែកឯជនរងគ្រោះវិញ មានឈ្មោះហុង ហុងស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុ ម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។
បើយោងតាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតជនរងគ្រោះបានអង្គុយលើម៉ូតូរបស់ខ្លួន ម៉ាកស្មាក់រី វ៉ូពណ៌ខ្មៅលាយទឹកក្រួច ពាក់ផ្លាកលេខ1AM 4205 នៅមុខហាងមួយកន្លែង ជិតនិងរង្វល់មូលផ្សារដើមថ្កូវ ខណៈ ភ្លាមៗនោះដែរ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូវេវពណ៌ទឹកក្រូច ពាក់ផ្លាកលេខរាជការស៊េរីចាស់ តាមពីក្រោយជនរងគ្រោះ ធ្វើសម្មភាពឆក់ទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូ បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេច តែសំណាងមិនល្អត្រូវជនរងគ្រោះជិះដេញពីក្រោយ ទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលនៅមុខផ្ទះប្រជាពលរដ្ឋ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀត សមត្ថកិច្ចវាយខ្នោះ។
ក្រោយពេលកើតហេតុខាង លើសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីឲ្យជនរងគ្រោះដាក់ពាក្យ និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖ សា មេត