សៀមរាប៖ ករណីអាជ្ញាធរអប្សរា បានអនុវត្តវិធានការចុះចាប់ស្វានៅប្រាសាទបាយ័ន ដោយសារតែមានសត្វស្វាកាចក្នុងចំណោមនោះ បានបង្កឲ្យមានរបួសស្នាមដល់ភ្ញៀវទេសចរ បានកំពុងជាក្លាយជារឿងដ៏ក្តៅគគុក ភ្ញាក់ផ្អើលពេញបណ្តាញសង្គម បន្ទាប់ពីក្រុមអាជ្ញធរអប្សរា បានប៉ះសម្តីគ្នាជាមួយក្រុមអ្នកតវា៉ដែលពួកគាត់ជាអ្នករកស៊ីថតរូបនៅទីនោះ ក្នុងហេតុផលតែមួយគត់គឺពួកគាត់មិនចង់ឲ្យចាប់ស្វាដែលស្លូតៗ។
បើតាមលោកពូមានវ័យចំណាស់ម្នាក់តំណាងក្រុមអ្នកតវ៉ា បានឲ្យដឹងថា ដើមហេតុ អាជ្ញាធរអប្សរាបានរាយការណ៍ទៅក្រសួងថា ឲ្យមកចាប់ស្វាដែលកាចៗខាំគេ ហើយពួកគាត់ដែលជាអ្នកថតស្វារកលុយបន្តិចបន្តួចពី Youtube ដែលធ្លាប់មានបទពិសោធន៍នៅជាមួយស្វាច្រើនឆ្នាំ ដឹងថាស្វាណាកាច ស្វាណាស្លូត បានណែនាំឲ្យទៅចាប់ស្វាដែលកាច ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមអាជ្ញាធរបែរជាទៅចាប់ទាំងអាកាចទាំងអាស្លូត ហើយនៅពេលពួកគាត់សំណូមពរកុំឲ្យចាប់ស្វាស្លូត ស្រាប់តែអាជ្ញាធរអប្សរាថាអត់ខ្វល់រឿងកាចមិនកាច ដឹងតែចូលទ្រុងគឺចាប់យកទៅហើយ…។
ក្រុមបងប្អូនជាអ្នកថតរូបនៅទីនោះ ក៏បានអះអាង ក្រុមអាជ្ញាធរក៏ខ្វះបច្ចេកទេសក្នុងការចាប់ស្វា ដោយបានបានបាញ់បង្ករបួស និងរហូតបណ្តាលឲ្យស្វាងាប់អស់២ក្បាលគួរឲ្យអាណិតជាខ្លាំង។ ពួកគាត់ថែមទាំងបាននិយាយថា នារីជាមន្ត្រីអាជ្ញាធរម្នាក់ក្នុងចំណោមនោះក៏សូម្បីនិយាយបែបនេះថា សត្វស្វាទាំងនោះគ្មានផលប្រយោជន៍អ្វីសម្រាប់ពួកនាងឡើយ និងថា សត្វស្វាទាំងនោះគឺផ្តល់ប្រយោជន៍តែសម្រាប់ក្រុមពួកគាត់ជាអ្នកថតរូបប៉ុណ្ណោះ ខណៈពួកគាត់បានប្រាប់ទៅវិញថា មកទល់ពេលនេះជិត១ឆ្នាំហើយ ទើបបានលុយពី Youtube មិនដល់ 20$ គ្រប់ចំនួនបើកផង។
មិនត្រឹមតែប៉ុណ្ណឹង អាជ្ញាធរម្នាក់ដែលជាមេក្នុងចំណោមនោះ ដែលនិយាយដូចពុំសូវមានសុជីវធម៌សោះ ក៏បានចោទប្រកាន់ពួកគាត់ទាំងគួរឲ្យហួសចិត្តថា ពួកគាត់គឺជាអ្នកបង្កឲ្យសត្វទាំងនោះកាច ព្រោះពួកគាត់ជាអ្នកផ្តល់ចំណីឲ្យពួកវាស៊ី។
ក្រោយពីបានឮសម្តីបែបនេះរបស់មន្ត្រីម្នាក់នោះរួច មហាជនជាច្រើនពិតជាមានការហួសចិត្ត និងហាក់ខឹងយ៉ាងខ្លាំង ដោយបានដាក់ឲ្យថា «ថារឿងស្វាទៅវាហួសចិត្តទៅហើយ ថែមមកហួសចិត្តអស់លោកមន្ត្រីសុីប្រាក់ខែពីរាស្ត្រមួយជាន់ទៀត សម្តីអ្នកបម្រើរាស្ត្រ ពន្យល់នៅក្នុងព្រឹត្តិការណ៍ចាប់ស្វា ដូចសម្តីពាល, ត្រូវហើយបង ខ្ញុំមើលហើយសឹងតែចង់ហែកមាត់អាអ្នកនិយាយហ្នឹងចោល, មន្ត្រីកាកអំពៅ។ ក្នុងនោះផងដែរ លោក តាន់ គឹមសួរ ក៏បានចំអកឲ្យថា៖ «ពេលសំបូរភ្ញៀវទេសចរ មិនដែលឮសោះថាស្វាបង្កបញ្ហា តែពេលស្ងាត់ទេសចរណ៍ អាស្វាអស់ឯងនេះរំខានណាស់់ ត្រូវតែចាប់ញាត់ទ្រុង»។
ជាមួយព្រឹត្តិការណ៍ចាប់ស្វានេះផងដែរ គេក៏បានលើកឡើងជាការប្រៀបធៀបថា៖ «ជាការពិតណាស់ សត្វស្វាក៏ជាប្រភពទាក់ទាញភ្ញៀវទេសចរឲ្យមកមើលលេងកម្សាន្តផងដែរ គ្រប់គ្នាមើលវត្តភ្នំទៅដឹងហើយ ពីមុនយ៉ាងមិច ឥលូវយ៉ាងមិច? ហើយសង្ឃឹមថាអ្នកទាំងសងខាងរកផ្លូវមួយដែលល្អ ដើម្បីដោះស្រាយរឿងនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង