Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​ផ្សារភាគហ៊ុន​បិទ ថ្លៃ​ភាគហ៊ុន ហ្គ្រេ​ន​ធ្វី​ន GTI បាន​ងើប​ឡើងវិញ​

spot_img

ភ្នំពេញ៖ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណា​ស់សិ​នណល (GTI) នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិល មិញ​នេះ បាន​ងើប​ឡើងវិញ​ចំនួន ២៧០​រៀល មកដល់ ៣.២០០​រៀល​នៅពេល​ទីផ្សារ​បាន​បិទ​។

​ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា (ABC) ក៏មាន​កំណើន​ដល់​១៧.១៦០ រៀល​ដែរ​។ ដោយឡែក ភាគហ៊ុន ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​បន្ត​ធ្លាក់ចុះ​៦​ថ្ងៃ​ជាប់​គ្នា​មក​បិទ​ត្រឹម ១.១៧០ រៀល​។
​ប៉ុន្តែ​ភាគហ៊ុន​ចំនួន​បួន រួមមាន ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល ត្រឹម​៦.១០០​រៀល ១១.៧០០​រៀល ១៤.១៦០​រៀល និង​២.៩០០​រៀល​រៀង​គ្នា​។

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​បន្ត​កើនឡើង ០,៣៥%​ទៀត ដល់​៦៤៩,៤២ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ២៩៦,៩២​លាន​រៀល ហើយ​ភាគហ៊ុន​ដែលមាន​ចំណែក​ច្រើនជាងគេ​គឺ PPSP និង​ABC ដែល​ស្មើនឹង​៥០ ភាគរយ និង​៣៧​ភាគរយ រៀង​គ្នា​នៃ​ទំហំ​សរុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×