Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ឈានដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ , កូនប្រុស​២​នាក់ ផ្ទុក​សារធាតុ​ញឿ​ន​

ស្ទឹងត្រែង​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ឈានដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ ក្នុងនោះ​ស្ត្រី​ម្នាក់​ជា​ម្តាយ និង​កូនប្រុស​២​នាក់ មាន​ផ្ទុក​សារធាតុ​ញឿ​ន ព្រឹក​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ពេល​កម្លាំង​កងរាជអាវុធហត្ថ ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ទៅលើ​ស្ត្រី​ម្នាក់ ក្នុង​សំណុំរឿង​មួយ​នោះ ក៏​ស្រាប់​តែមាន​កូនប្រុស​ចំនួន ២ នាក់​របស់គាត់ មករា​រាំង​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​ដីកា ទើប​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ដល់​ទៅ ៣ នាក់​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់ សាយ ស្រី​ល័ក្ខណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង ទៅលើ​ស្ត្រី​ឈ្មោះ​ក្រឹម អៃ​សះ អាយុ​៤៧​ឆ្នាំ ជា​កសិករ​មាន​ទីកន្លែង​កំណើត ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឃុំ​អូរឫស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច របស់​តុលាការ​ប្រព្រឹត្ត​នៅ​ភូមិ​អូរឫស្សី​កណ្ដាល ឃុំ​អូរឫស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩​។​

​ជន​ត្រូវ​ចោទ​រូបនេះ ពុំបាន​ចូលមក​បង្ហាញខ្លួន តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​របស់​តុលាការ​ទេ​។​

​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ស្រាប់តែ​មានកូន​ប្រុស​ចំនួន ២ នាក់មក​រារាំង​សមត្ថកិច្ច ទើប​មានការ​ឃាត់ខ្លួន ទី ១ ឈ្មោះ​ហៀ​ត អាមីន ភេទ​ប្រុស​អាយុ​៣៦ ឆ្នាំ កាន់​ប័ណ្ណ​សារព័ត៌មាន​អង្គភាព​រក្សា​សន្តិភាព​។ ទី​២ ឈ្មោះ​ហៀ​ត ណា​អ៊ី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ពីរ​នាក់​ពិនិត្យ​ទឹកនោម ឃើញថា​មាន​សារធាតុ​ញៀន​។ ដោយឡែក​ស្ត្រី​ជា​ម្ដាយ ដែលជា​ជន​ត្រូវ​ចោទ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ខាងលើនេះ ទាក់ទង​នឹង​វិវាទ​ដីធ្លី​៕ រក្សា​សិទ្ធិ​ដោយ​៖​សំ​.​ណា​ង​

×