Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ចុះ​ចំណោត ដាច់​ហ្វ្រាំង​ទៅបុក​នឹង​រថយន្ត​ចត​ចោល ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​តា​តៃ រងរបួស​ធ្ងន់ ២ នាក់​

​កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្តបុក​គៀរ​ពី​ចំហៀង​រថយន្ត​ដែល​ឈប់​នៅ​ចិញ្ចើមផ្លូវ លើផ្លូវ​ជាតិ​លេខ ៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៩-១៣០ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង មូលហេតុ​បណ្តាលមកពី​ចុះ​ចំណោត​ប្រើ​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​
​បុក​គៀរ​រថយន្ត​មួយទៀត កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២ នាក់ ។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យន្ត​ដាយ ប្រភេទ​រថយន្ត​ដឹក​កៅស៊ូ​អ៊ុតថ្នល់ ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ព្រះសីហនុ​៣A.៧៣២៤ អ្នកបើកបរ​ឈ្មោះ ស្រ៊ន ភា​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ​អង្កាម​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ( រងរបួស​ធ្ងន់​) អ្នករួមដំណើរ ១​នាក់ ឈ្មោះ ម៉ុ​ន ណែម​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ទីលំនៅ​ភូមិ​បឹង​ច្រាប​ត្បូង ឃុំ​ព្រះ​និ​ព្វា​ន្ត​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​(​រងរបួស​ធ្ងន់​) ។​

​រថយន្ត​រងគ្រោះ​ម៉ាក​ដេរ​វូ ប្រភេទ​ដឹក​គ្រឿងចក្រ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ព្រះសីហនុ​៣A.៥៦៥៣ បើកបរ​ដោយ​ឈ្មោះ​ផុន នាង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំមាន​ទីលំនៅ​ភូមិ​ពក​ស្វាយ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់​ខេត្តតាកែវ (​គ្មាន​របួស )

​ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោម បាន​ចុះ​ធ្វើ​អន្តរាគមន៍ ជួយសង្គ្រោះ បញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ខេត្តកោះកុង តាម​រថយន្ត​សង្គ្រោះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×