Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​រត់គេចខ្លួន​អស់​១៦​ឆ្នាំ ត្រូវ​នគរបាល​ស្រុក​កំពង់ត្រឡាច អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​ពីបទ ឃាតកម្ម និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​

កំពង់ឆ្នាំង​៖ ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ពីបទ ឃាតកម្ម និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០០៤ ហើយ ខំ​រត់គេចខ្លួន​អស់​១៦​ឆ្នាំ ។​

​នៅ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១០៩/០១៨ ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ចំណុច​ភូមិ​ក្រ​សះ​ថ្មី ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ វណ្ណ​ថា ហៅ​ដា ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ពាក់ព័ន្ធ​ពីបទ ឃាតកម្ម និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០០៤​។​

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ៕ រក្សា​សុទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×