ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់បានបើករថយន្តម៉ាក VI GO មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកនឹងបង្គោលថ្មដាក់ប្រអប់ភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់អស់១ ដើម ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ២ និង ១៥ នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចផ្សារបាយ័ន ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក VI GO មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2I 3063 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកនិងបង្គោលថ្មដាក់ប្រអប់ភ្លើងពេញទំហឹងបណ្តាលឲ្យបាក់អស់១ដើមរួចសង្កត់ជាប់ពីលើរថយន្ត។ ចំណែកឯតៃកុងរថយន្តវិញបានរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរខណ្ឌ ៧ មករាចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត