Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩, ២​នាក់​ទៀត ជា​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មិនទាន់មាន​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង ឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ បាន​រកឃើញ​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន ០២​នាក់ មាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ខណ​:​មិនមាន​អ្នកជា​សះស្បើយ​នោះទេ​។​

​អ្នក​ឆ្លង​ទាំង​២​នាក់​ថ្មី​នេះ រួមមាន ៖ ១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ ២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ។​
​លទ្ធផល​ធ្វើតេស្ត​សំណាក​របស់​ប​អ្នក​ទាំង​២​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

– សរុប​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន ៣៨១​នាក់ ,

– អ្នកជា​សះស្បើយ​មាន ៣៦២​នាក់

– អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន ១៩​នាក់ ៕ រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ CEN​

spot_img
×