Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​មណ្ឌល​គី​រី នឹងមាន​សេវា​យន្តហោះ​ធ្វើដំណើរ ឥឡូវ​សម្រេច​សង់​ព្រលានយន្តហោះ​ហើយ​

spot_img

ភ្នំពេញ៖ ​យោងតាម​លិខិត ទីស្ដីការគណៈរដ្ឋមន្ត្រី​ដែល​អង្គភាព​ព័ត៌មាន CEN ទទួលបាន​នៅ ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​សាងសង់​អាកាសយានដ្ឋាន​ថ្មី ខ្នាត​តំបន់​មួយ​នៅក្នុង​ខេត្តមណ្ឌលគិរី ជា​ខេត្ត​មាន​សក្ដា​ពុល​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Powerchina International Group ជា​អ្នក​សាងសង់​។

​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី មាន​ខ្លឹមសារ​ទៀតថា យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ អនុញ្ញាត​ឲ្យ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ( Framework Agreement ) ជាមួយ​ក្រុមហ៊ុន Powerchina international Group ) តាម​នីតិវិធី​ជា​ធរមាន ដូច​បាន​អនុវត្ត​កន្លងមក សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ – ខេត្ត​ព្រះសីហនុ និង​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ – ក្រុង​បាវិត ។​

​ការសម្រេច​នេះ ត្រូវបាន​បង្ហាញ ក៏​ដូច​ជំរាប ផ្ញើជូន ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ម៉ៅ ហាវ​ណ្ណា​ល រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង​។​

​រាជរដ្ឋាភិបាល ធ្លាប់​បានកំណត់​ខេត្តមណ្ឌលគិរី ភូមិភាគ​ឦសាន ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤​របស់​កម្ពុជា ព្រោះតែ​ខេត្ត​នេះ មាន​សក្តានុពល​ខ្ពស់​លើ​ផ្នែក​ទេសចរណ៍ និង​កសិកម្ម ៕ រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ CEN​

spot_img
×