Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃឈើ​ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប បន្ត​រង​ការកាប់​ផ្លិ​ច​បំផ្លាញ​

ខេត្តព្រះវិហារ​៖ ព្រៃឈើ​ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប បន្ត​រង​ការកាប់​ផ្លិ​ច​បំផ្លាញ ទោះបីជា​ក្រុមការងារ​អភិរក្ស និង​ការពារ​ព្រៃឈើ​ធម្មជាតិ​របស់​ឧទ្យាន​ជាតិ​ខិតខំ​ប្រឹងប្រែង​ចុះ​អប់រំ​ណែនាំ និង​ហាមឃាត់​ការកាប់​ទន្ទ្រាន និង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ធនធាន​គម្រប​ព្រៃឈើ​ធម្មជាតិ​យ៉ាងណាក៏ដោយ​។​

​ជាការ​អនុវត្ត​ការអភិរក្ស និង​ការពារ​ព្រៃឈើ​ធម្មជាតិ​របស់​ឧទ្យាន​ជាតិ​ជាក់ស្តែង នៅ​ថ្ងៃ​ឈប់សម្រាក ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ថ្មី​នេះ ឯកឧត្តម​បណ្ឌិត្យ​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ឧទ្យាន​បំពេញបេសកកម្ម​ចុះ​អភិរក្ស និង​ការពារ​ព្រៃឈើ​ធម្មជាតិ​របស់​ឧទ្យាន​ដោយផ្ទាល់​។ អំឡុងពេល​ចុះ​បេសកម្ម​នេះ ក្រុមការងារ​បាន​បន្ត​ចាប់​ឡាន​ដឹកឈើ ម៉ាក​សាំង​យ៉ុង ពណ៌​បៃតង ផ្លាកលេខ​កណ្តាល 2A-4551 ដែល​បាន​បើក​ចូល​ដឹកនាំ​ក្នុង​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប ស្ថិតក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ខុសច្បាប់​។​

​នៅពេល​ប្រតិបត្តិការ​នេះ អ្នកបើកបរ​រថយន្ត​ដែលជា​ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​គេច​ពី​ក្រុមការងារ​អភិរក្ស និង​ការពារ​ព្រៃឈើ​ធម្មជាតិ​របស់​ឧទ្យាន ដោយ​បើក​គេច​ចូលទៅ​ទម្លាក់​ឈើ​ខុសច្បាប់​ចោល​នៅផ្ទះ​ពលរដ្ឋ​មួយកន្លែង​ដែល​រស់នៅក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប​។​

​ក្រៅពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ក្រុមការងារ​អភិរក្ស និង​ការពារ​ព្រៃឈើ​ធម្មជាតិ​របស់​ឧទ្យាន បាន​ពិនិត្យ​នៅក្នុង​ផ្ទះ​នោះ​ឃើញថា ជា​កន្លែង​កែច្នៃ​ឈើ​នៅក្នុង​ឧទ្យាន​តែម្តង​។​

​ហេតុផល​ខាងលើនេះ យើង​អា​ចស​ន្និ​ដ្នា​ន​បាន​ថា ការចាប់​ឈើ​ក្នុងព្រៃ​គឺ​ចាប់​មិន​បានទេ ព្រោះ​ប្រជាជន​រស់នៅក្នុង​ឧទ្យាន​ជា​អ្នក​កាប់ កែច្នៃ និង ដឹក​ចេញ​នៅក្នុង​ឧទ្យាន​តែម្តង​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×