ភ្នំពេញ÷មានរឿកើតឡើងគួឲ្យភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិ ១០០ខ្នង បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ ក្នុងសភាពស្អុយរលួយ ដោយពុំទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០២១ ស្ថិត នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ ១០០ ខ្នង សង្កាត់ទឹកទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនាក់មីងម្នាក់សុំមិនបញ្ចេញ ឈ្មោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុមាន បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅលេងបោះប៊ូល នៅក្នុងដីឡូត៍ជាប់កន្លែងកើតហេតុជារៀងរាល់ថ្ងៃ តែអត់មាននាក់ចាប់អារម្មណ៍ថាមានមនុស្សស្លាប់ ស្រាប់តែនៅថ្ងៃកើតហេតុខាងលើ មានក្មេងៗបាននាំគ្នាយកក្លែងទៅបង្ហោះលេង នៅជិតកន្លែងសពស្រាប់តែដូចជាព្រលឹងវិលវល់ បណ្តាលឲ្យក្លែងដាច់ខ្សែធ្លាក់ចំពីលើសព ហើយក្មេងៗបានទៅរើស ស្រាប់តែឃើញសពបុរសម្នាក់ដេកស្លាប់សភាពស្អុយរលួយ រួចបាននាំគ្នារត់សភាពស្លន់ស្លោ ទៅប្រាប់នាក់ភូមិឲ្យរាយការណ៍ទៅប្រាប់សមត្ថកិច្ច ចុះមកជួយពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយយពេលកើតហេតុខាងលើ ប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍ ទៅសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ រួចបានយកខ្សែហ៊ុមព័ទ្ធនៅជំវិញសព ហើយបានរាយការណ៍ទៅខាងជំនាញកោសល្យវិច័យឲ្យចុះមកពិនិត្យ ហើយខាងជំនាញនៅមិនទាន់អាចបញ្ជាក់ថា សពស្លាប់ដោយសារអ្វីឲ្យពិត្យប្រាកដនៅឡើយ៕ រក្សាសិទ្ធិដោយ៖ សា មេត