ភ្នំពេញ÷បុរស់ម្នាក់រួមទាំងអ្នករួមដំណើរ៣នាក់ទៀតចេញ ពីផឹកស៊ីបានបើករថយន្តទៅបុកនិងទ្រូងនាគពុះចែកផ្លូវ បាក់មួយកង់រួចបន្តបើកទៅមុខបម្រុង និងរត់គេចតែត្រូវសមត្តកិច្ចឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីតៃកុងបើកបផ្ទាល់បានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់បានជួបជុំមិត្តភ័ក្តិហូបអីតិចតួច នៅតាខ្មៅរួចក៏បានបើករថយន្តមួយគ្រឿងម៉ាក TRI TONពណ៌ខ្មៅ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 9889 ចេញមកវិញធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងមកជើង គោលបំណងជូនមិត្តភ័ក្តិមកផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបួងចង្កូតជ្រុលទៅបុកទ្រូងនាគពុះចែកផ្លូវ បាក់អស់មួយកង់រួចព្យាយាមបន្តបើកទៅមុខ ប្រុងរត់គេចតែគេចមិនផុតត្រូវសមត្ថកិច្ចឃាត់បានវិញ។ សំណាងណាស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសស្នាមទៅដល់អ្នកដទៃនិងតៃកុងរថយន្តនោះទេ រងការខូចខាតតែរថយន្ត និងបាក់ទ្រូងផ្លូវអស់មួយកង់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់ហើយក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត