Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួលបាន​នូវ​វិញ្ញាបនបត្រ អនុលោមភាព​សារពើពន្ធ​ប្រភេទ «​មាស​» ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​

spot_img

​ភ្នំពេញ​៖ កំពង់ផែ​ស្វយ័ត​ភ្នំពេញ បានទទួល​នូវ​លិខិតបញ្ជាក់​ការ​កាន់​បញ្ជិកា​គណនេយ្យ​ត្រឹមត្រូវ​ចាប់ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២១ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។ តាម​លិខិតបញ្ជាក់​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ទទួលបាន​អត្ថប្រយោជន៍​នានា ស្របតាម​ប្រកា​សលេខ ៦៣៨​សហវ​.​ប្រក ចុះ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៧​។​

​ទន្ទឹមនេះ​ក៏​ទទួលបាន​ផងដែរ​នូវ​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ​ប្រភេទ មាស ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលមាន​សុពលភាព​រយៈពេល ២​ឆ្នាំ សម្រាប់​ឆ្នាំ​ជាប់​ប​ន្ធ​២០២១ ដល់​ឆ្នាំ ២០២២​។ សមិទ្ធផល​ដែល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទទួលបាន​នេះ សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ភាពត្រឹមត្រូវ និង​តម្លាភាព​ផ្នែក​សារពើពន្ធ​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ព្រមទាំង​សមិទ្ធផល​ដ៏​ធំធេង​សម្រាប់​ឆ្នាំ​២០២០ នេះ​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​បុគ្គលិក និង​កម្មករ​ក្រោម​ឱវាទ​ទាំងអស់​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×