Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ ស្លាប់ ២ នាក់ ពេល​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ចូល​ក្រោម​ឡាន នៅ​ក្រុង​ស្ទឹងត្រែង​

​ស្ទឹងត្រែង​៖​ស្ត្រី​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​ម៉ូតូ​និង​រថយន្ត​នៅ​ផ្លូវបំបែក​ជា​បួន ក្បែរ​ផ្ទះ​ពេទ្យ​ភាព​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១​។​

តាម​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​៤ នាក់ ស្លាប់​និង​របួស ក្នុងនោះ​ស្លាប់​២ នាក់ របួសធ្ងន់​២​នាក់​។ ម៉ូតូ​ខូចខាត​ម៉ូតូ​មួយគ្រឿង​រថយន្ត​មួយគ្រឿង​។​
គ្រោះថ្នាក់​នេះ​រថយន្ត​ធុន​តូច​ពណ៍​ខៀវ គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ពី​ទិសខាងកើត​ទៅខាង​លិច អ្នករួមដំណើរ​បីនាក់​(​ប្រុស​)​។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណប័ណ្ណ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ផ្លាកលេខ​ស្ទឹងត្រែង 1C-9208 បើកបរ​ពី​ទិស​ត្បូង​ទៅខាង​ជើង មាន​អ្នករួមដំណើរ​បួន​នាក់​(​ស្រី​)​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្រី ២ នាក់ បាន​ស្លាប់ គឺ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ស្រី​ឡៃ​៣១​ឆ្នាំ​។ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​(​ស្លាប់​)​។ ទី​២ ឈ្មោះ​ចិត្ត កុ​ច​នី​ម អាយុ​៦​ឆ្នាំ រស់នៅក្នុង​បន្ទុក​ឪពុកម្ដាយ (​ស្លាប់​)​។ អ្នករួមដំណើរ​រងរ​បួស​ធ្ងន់​២​នាក់ ទី​១ ឈ្មោះ​សួន សុខុម អាយុ ៣១ ឆ្នាំ​។ ទី​២ ឈ្មោះ​រី​ដា ណេង អាយុ​១៧​ឆ្នាំ​។ អ្នករបួសធ្ងន់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​
តាម​ការពិនិត្យ​សន្និដ្ឋាន​នៅ​កន្លែងកើតហេតុ ឃើញថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ស្រី ឡៃ បាន​ល្មើសច្បាប់​ចរាចរណ៍ ដោយ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព នៅ​ផ្លូវធំ​ផ្ទុក​មនុស្ស​លើស​ចំនួន​កំណត់​។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​ល្មើសច្បាប់​ចរាចរណ៍ ។ ក្រោយ​គ្រោះថ្នាក់​បាន​រត់គេចខ្លួន​។​
ក្រោយ​កើតហេតុ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក យកទៅ​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​ណា​ង​

×