ស្ទឹងត្រែង៖ នៅមុននេះបន្តិចមានព័ត៌មានថា រថយន្តដឹកឈើប្រណីតជាច្រើនគ្រឿង មិនក្រោម២០តោនទេ នឹងចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះនាយប់នេះ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឈ្មួញរត់ការឈើម្នាក់ឈ្មោះ លឹម កាំង បានប្រើរថយន្តស៊េរីទំនើបៗ ដឹកឈើចេញពីស្រុកសៀមប៉ាង ហើយបានរត់ការបង់លុយឲ្យសមត្ថកិច្ចអស់ហើយ។
ក្រោយពីមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចគ្រប់ស្ថាប័នហើយ ឈ្មួញឈើនេះនឹងប្រើរថយន្តទំនើបៗ ដឹកឈើចេញពីស្រុកឲ្យអស់មុនបុណ្យចូលឆ្នាំចិន។ ប្រភពចុងក្រោយបានបង្ហើបថា រថយន្តដឹកឈើកំពុងរំកិលចេញពីស្រុកសៀមប៉ាងនៅយប់នេះ ហើយឈ្មួញជនជាតិវៀតណាម រង់ចាំទទួលនៅព្រំដែនវៀតណាម ស្រុកស្នួល ខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ៖សំណាង