Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ពូកែ​បង្ក្រាប​ពេក ជន​ទំនើង​ស្ទុះ​ទៅ​ដាល់​ចំ​កណ្ដាល​មុខ​ប៉ូលិស បះជើង​សន្លប់​ធំ​នៅ​ស្រុក​បសេដ្ឋ

​កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​វេលា​ម៉ោង​១៧​និង​៣០​នាទី​បាន​ល្បាត​មកដល់​ចំណុច​ភូមិ​ចំរើន​ផល ឃុំ​ពោធិ​ម្រា​ល ឃើញ​មុខសញ្ញា​សង្ស័យ បីនាក់ កំពុង​ជុំគ្នា​រួច​បាន​ហៅ​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ នូ សារ៉េត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្ទុះ​មក​ដាល់​នគរបាល​ទាំង​កម្រោល​ត្រូវចំ​ផ្ទៃមុខ​យ៉ាងដំណំ បណ្តាល​ឲ្យ​ដួល​និង​រងរបួស រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ។​

​សមត្ថកិច្ច​បាន​បន្ដ​ឆែកឆេរ​និង​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ចំណោម ៣​នាក់ មានឈ្មោះ ម៉ន សុភាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រកឃើញ ចម្ពាមកៅស៊ូ មួយ​និង​គ្រាប់​ថ្ម​មួយចំនួន តាម​ចម្លើយ​សារភាពថា ពួកគេ​បាន​ប្រើប្រាស់​គ្រឿងញៀន​មុនពេល​សមត្ថកិច្ច​មកដល់ បញ្ជាក់ កន្លងមក​មាន​ករណី​គប់ បាញ់​កញ្ចក់​រថយន្ដ​ជា​ញឹកញាប់ ដែល​ចំណុច​នេះ​អាច​ជាប់​ពាក់ព័ន្ធ​និង​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​រួច​ចេញ​ធ្វើ​សកម្មភាព ។​

​ករណី​ខាងលើ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​(+) និង​ចំណាត់ការ​តាម​នីតិវិធី បន្ដ​ស្រាវជ្រាវ​រក​ជនដៃដល់​បក្ខពួក ក្នុងករណី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​មកលើ​សមត្ថកិច្ច​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×