Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ពី​ឧត្តមភាព​នៃ​ការផ្តល់​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​

spot_img

ភ្នំពេញ ៖ ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​( ស៊ី​ប៊ី​ស៊ី​) ទទួលបាន​ពានរង្វាន់​ជា​អន្តរជាតិ​ពី​ឧត្តមភាព​នៃ​ការផ្តល់​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន ឬ “Excellence in Consumer Credit Reporting” នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី Global Business Outlook (GBO) ដែលជា​ទស្សនា​វ​ត្តី​ល្បីឈ្មោះ​មួយ នៅក្នុង​ចក្រភព​អង់គ្លេស​។​

​គណៈកម្មការ​វិនិច្ឆ័យ​នៃ GBO បានជ្រើសរើស និង​វាយតម្លៃ​ស៊ី​ប៊ី​ស៊ី សម្រាប់​ពានរង្វាន់​មួយ​នេះ​ដោយ​ផ្អែកលើ​សមិទ្ធិផល​របស់​ស៊ី​ប៊ី​ស៊ីក្នុង​ទីផ្សារ​របាយការណ៍​ឥណទាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី​គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទ​ទូល​បាន​ពានរង្វាន់ GBO នៅក្នុង​វិស័យ​ហិរិ​ញ្ញ​វត្ថុ​ក្នុង​ឆ្នាំ ២០២០​។ ពានរង្វាន់​របស់ GBO ទទួលស្គាល់​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​ចំពោះ សមិទ្ធិផល​, គុណ​តម្លៃ​, អាជីវកម្ម​គំរូ និង​ទទួលស្គាល់​នៅក្នុង​ទីផ្សារ​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ស៊ី​ប៊ី​ស៊ី ថ្លែងថា ពានរង្វាន់​នេះ​បង្ហាញ​ពី​ការចូលរួមចំណែក​ស៊ី​ប៊ី​ស៊ី នៅក្នុង​ការគ្រប់គ្រង​ហានិភ័យ​នៃ​វិស័យ​ទាំងមូល តាមរយៈ​ការបំពេញ​កង្វះខាត​នៃ​ព័ត៌មាន​រវាង​អ្នកផ្តល់​កម្ចី និង អ្នក​ខ្ចី​។ លោក​ថា​៖«​ស៊ី​ប៊ី​ស៊ី​បាន​លើកកម្ពស់​ទីផ្សារ​ឥណទាន​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដែល​ធ្វើអោយ​វិស័យ​ទាំងមូល មាន​សេ្ថ​រ​ភាព​។​”

​តាំងពី​ឆ្នាំ ២០១២, ស៊ី​ប៊ី​ស៊ី បានផ្តល់​របាយ​ការ​ណ៏​ឥណទាន​របស់​ប្រជាជន​ប្រមាណ​ជាង ៦ លាន​នាក់ ដែល​ជួយ​ដល់​ការវាយតម្លៃ​កម្រិត​ហានិភ័យ និង​តម្រូវ​ការវិភាគ​ទិ​ន្និ​ន័យ​របស់​គ្រឹះស្ថាន​ហិរិ​ញ្ញ​វត្ថុ​ទាំង​១៦៧​។ ស៊ី​ប៊ី​ស៊ី​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បរិ​យា​ប័ន​ហរិញ្ញវត្ថុ និង​បរិបទ​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​។​

​នៅ​ខែវិច្ឆិកា ឆ្នាំ ២០២០, ស៊ី​ប៊ី​ស៊ី​ដាក់​ដំណើរការ ខេ​ស្ករ ជំនា​ន់ទី​២ ដែលជា​ពិន្ទុ​ឥណទាន​ថ្មី​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ និង តម្រូវការ​របស់​ទីផ្សារ​ក្នុងការ​បង្កើន​ទំនុកចិត្ត និង ព្យាករ​ណ៏​នៅ​ការវាយតម្លៃ​ហានិភ័យ​ឥណទាន​។​

​ដើមឆ្នាំ ២០២០ ស៊ី​ប៊ី​ស៊ី​ដាក់​ដំណើរការ​សេវា​វិភាគ​ទិន្នន័យ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​គ្រឹះស្ថាន​ហរិញ្ញវត្ថុ​តាមដាន និង​ត្រូតពិនិត្យ​ទៅលើ​ប្រតិបត្តិការ ព្រមទាំង​កម្រិត​ហានិភ័យ​ដែល​ប្រៀបធៀប​ទៅនឹង​វិស័យ​ទាំងមូល​។ ដោយសារ កូ​វីត ១៩ និង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច គ្រឹះស្ថាន​ហរិញ្ញវត្ថុ​។ គ្រឹះស្ថាន​ហរិញ្ញវត្ថុ​បាន​ប្រើប្រាស់​សេវា​ស៊ី​ប៊ី​ស៊ីក្នុង​ការតាមដាន​និង​ត្រួតពិនិត្យ​ផលប័ត្រ និង ហានិភ័យ​ដែល​អាច​កើតមានឡើង​។

​នៅ​ឆ្នាំ ២០២០ ស៊ី​ប៊ី​ស៊ី​រួមបញ្ចូល​ប្រព័ន្ធ​ឌីជីថល​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការផ្តល់​ភាពងាយស្រួល​ក្នុងការ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ (CBC mobile)​ដែល​អនុញ្ញាត​ឲ្យ​អតិ​ថ​ជន​គ្រប់រូប​គ្រប់គ្រង​ឥណទាន​និង​លទ្ធភាព​ដែល​ទទួលបាន​ឥណទាន​របស់​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×