Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​មួយក្រុម​ដឹកឈើ ចេញពី​តំបន់​ព្រៃ​ឡង់ តដៃ​ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​

spot_img

​ក្រចេះ​៖ រថយន្ត​សាំ​យ៉ុង​ច្នៃ​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ​ជា 20 ម៉ែត្រគុប ចេញពី​តំបន់​ព្រៃ​ឡង់ ឆ្លងតាម​ខេត្តក្រចេះ​ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ប៉ុន្តែ​បែរជា​ឈ្មួញ​លើ​គ្នា​តតាំង​ប្រឆាំង​ទៅលើ​សមត្ថកិច្ច​វិញ​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយក្រុម​ដឹកឈើ​គ្មាន​ច្បាប់ទម្លាប់ ចេញពី​តំបន់​ព្រៃ​ឡង់ ក្នុងស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទៅ​លក់​នៅ​ទីផ្សារ​គោលដៅ​។​
អ្នកសារព័ត៌មាន​មួយក្រុម បាន​ចុះទៅ​ផ្ដិត​រូបភាព​នៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះទៅ​បង្ក្រាប​រថយន្ត​ច្នៃ​ដឹកឈើ​ទាំងពីរ​គ្រឿង​ខាងលើ​នោះ ក៏ប៉ុន្តែ​ឈ្មួញ​លើកគ្នា​ជាច្រើន​នាក់ មក​ជេរប្រមាថ​គំរាម​ទៅលើ​សមត្ថកិច្ច​។ ឃើញ​ស្ថាន​ភាពមិន​ស្រួល សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន ក៏បាន​ដកថយ​ទៅវិញ​។​
ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយក្រុម​ទាំងនោះ បាន​ប្រើ​អំណាច​អ្នកធំ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ជេរប្រមាថ​គំរាម​ដោយ​ពាក្យសំដី​បន្លាច​សមត្ថកិច្ច ពេល​ចុះទៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×