Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ខេត្តស្ទឹងត្រែង កំពុង​ឡោមព័ទ្ធ​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់សម្លាប់​ប៉ូលិស ហើយ​រត់​ចូល​ព្រៃ​នៅ​ខេត្ត​ភាគ​ឦសាន​

​ស្ទឹងត្រែង​៖​នៅ​ព្រឹក​ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នេះ កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង កំពុង​ពង្រាយ​កម្លាំង​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់សម្លាប់​ប៉ូលិស ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បានគេច​ខ្លួន​ចូល​ព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​។​
ក្រោយពី​ខ្មាន់កាំភ្លើង​រត់គេចខ្លួន មក​ទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ស្រុក​លំផាត់ ខេត្តរតនគិរី អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ បានទទួល​ដំណឹង​ថា​ជនសង្ស័យ​ទំនងជា​គេចខ្លួន តាម​ព្រៃ​មកកាន់​ខេត្តស្ទឹងត្រែង​។​

​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​និយាយថា ក្រោម​បញ្ជា​ចង្អុលបង្ហាញ​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឡោមព័ទ្ធ តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ប៉ូលីស​នាយរង​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៅ​រាជធានី​ភ្នំ​
​ពេញ កន្លងមកហើយ​គេចខ្លួន​រត់​ចូល​ព្រៃ ក្នុង​ទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​លោក​វរសេនីយ៍ឯក ដួង វិចិត្រ បាន​ប្រាប់ថា ក្រោយ​ទទួល​ព័ត៌មាន​ថា​ខ្មាន់កាំភ្លើង កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​នោះ បានគេច​ខ្លួន​មកដល់​ខេត្តស្ទឹងត្រែង​។ ឥឡូវនេះ កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ឡោមព័ទ្ធ ភូមិសាស្ត្រ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដើម្បី​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាម​​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សំណាង​

×