Tuesday, January 31, 2023

ក្មេង​រត់​ឆ្លងកាត់​ថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​កិន​ស្លាប់​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង​៖ ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​ខណៈ​ក្មេង​កំពុង​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បុក​ពេញទំហឹង​ហើយ​កិន​ពីលើ​រងរបួស​ដាច់​ដង​ខ្លួន​និង​ជើងដៃ​ខ្ទេច​ខួរ​គួរ​ឲ្យ​សង្វេក​ញាក់សាច់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១​រវាង រថយន្ត​ដឹក​ឥ​ដ្ន និង​ក្មេង​រត់​ឆ្លងកាត់​ថ្នល់ នៅលើ​កំណាត់​ផ្លូវ​លេខ​៣១៣០​ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ធឹ​ក​ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ម៉ាក HYUNDAI ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ ៣B ៩៤១៩ បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​បុក​ក្មេងរងគ្រោះ​ដែល​កំពុង​រត់​ឆ្លងកាត់​ថ្នល់​ពី​ត្បូង​ទៅ​ជើង​ចំ​ពីមុខ​ពេញទំហឹង​ហើយ​កិន​ចំ​ពីលើ​ពាក់កណ្តាល​ខ្លួន​បណ្តាល​ឲ្យ​ដាច់​ដងខ្លួន​និង​ជើងដៃ​ខ្ទេច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា៖​​ក្មេងរងគ្រោះ​ឈ្មោះ​នី ថៃ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ប្រភព​បាន​បន្តថា ក្រោយពី​គ្រោះថ្នាក់​នេះ​ភ្លាម​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​ហើយ​រត់គេចខ្លួន​បាត់ស្រមោល​បន្ស់ល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​និង​សព​ក្មេងរងគ្រោះ​។​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​វាស់វែង​រួច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។​

​មូលហេតុៈ ក្មេង​រត់​ឆ្លងកាត់​ថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​ឳ​ពុក​យំសោក​ស្តាយ​កូនប្រុស តែមួយ​ប៉ព្រេចភ្នែក​ត្រូវ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​គួរ​ឲ្យ​សង្វេក​៕ ​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​