Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុនប៉ង​ឃាតកម្ម ជនដៃដល់​ស្រវឹង​ជោក ទាញ​កាំបិត​កាប់​ជនរងគ្រោះ​៣​នាក់ របួស​ជា​ទម្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ នៅ​កៀនស្វាយ​

​កណ្ដាល​៖ សមត្ថកិច្ច​នៅ​ស្រុក​កៀនស្វាយ​បាន​រាយការណ៍ ពី​ករណី​ប៉ុនប៉ង​ឃាតកម្ម មកលើ​ជនរងគ្រោះ​ជា​មនុស្ស​ស្រី​៣​នាក់ រងរបួស​ជា​ទម្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។ ប៉ុន្តែ​ជនដៃដល់​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។ ករណី ប៉ុនប៉ង​ឃាតកម្ម​នេះ កើតឡើង​នា​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១ នេះ​នៅ​ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​៣​នាក់ ៖ ១.​ឈ្មោះ​សុខ ចាន់​ឌី ភេទ​ស្រី អាយុ ៣២​ឆ្នាំ រងរបួស​ធ្ងន់ (​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្សី​)​។​
២.​ឈ្មោះ​រស្មី ស្រី​យ៉ា ភេទ​ស្រី អាយុ ១៣​ឆ្នាំ រងរបួស​ធ្ងន់ (​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​)​។ ៣.​ឈ្មោះ​រស្មី សូ​ជី​ញ ភេទ​ស្រី​អាយុ ៨​ឆ្នាំ រងរបួស​ធ្ងន់ (​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​)​។ ឈ្មោះ ផាន ភក្តី (​ប្ដី​ជនរងគ្រោះ​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​លំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ច​ន សុវណ្ណ​ចាន់​តុ​កុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ សំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ប​ច្ច​ប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ​ងារ​(​ធ្វើ​កម្មករសំណង់​) ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។​

សមត្ថកិច្ច​កៀនស្វាយ​បន្តទៀតថា នា​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​ប្ដី​ជនរងគ្រោះ ពេល​ផឹក​អស់​ស្រា និង​សាច់​ក្លែម ប្តី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដើម្បី​ទៅ​ទិញ​ស្រា​និង​សាច់​ក្លែម លុះ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​កូន​របស់ខ្លួន​មាន​រងរបួស​ស្នាម​ពេញ​ខ្លួន ។ សូមបញ្ជាក់ ពេល​ជនសង្ស័យ កំពុង​ផឹកស្រា​ជាមួយ​ប្ដី ជនរងគ្រោះ នៅក្រោម​ផ្ទះ ជនរងគ្រោះ បាន​រអ៊ូរទាំ​ជេរ​ប្ដី​មិន​ឲ្យ​ផឹកស្រា​ជាមួយ​ជនសង្ស័យ នៅផ្ទះ​របស់ខ្លួន​នោះទេ ទទួល​ពេល​ប្ដី​ជនរងគ្រោះ​ទៅ​ទិញ​ស្រា​បៀរ និង​សាច់​ក្លែម​ជនសង្ស័យ​មានឱកាស ប្រព្រឹត្តធ្វើ​សកម្មភាព តែម្ដង ក្រោយពី​ធ្វើ​សកម្មភាព​រួច រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន រួមទាំង​វត្ថុ​តាំង​។ ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×