ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតប្រអប់ដាក់បាយ បានបំផ្លាញសម្ភារនៅក្នុងនោះស្ទើរទាំងស្រុង ហើយសំណាងដែលមិនមានគ្រោះថ្នាក់ និងប៉ះពាល់ដល់មនុស្ស។
ហេតុការភ្ញាក់ផ្អើលនេះដែរ កើតឡើងកាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃពុធទី ៥ ខែមករា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ស៊ុ សែម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែ មុខរបរ អគ្គនាយករោងចក្រ។
បើយោងតាមការរៀបរាប់ពីឈ្មោះ ស៊ុ សែម ជាម្ចាស់រោងចក្របានប្រាប់ឲ្យដឹងថា ករណីឆាបឆេះនេះគឺបង្កឡើងដោយសារតែឆ្លង ចរន្តអគ្គិសនី ហើយសំណាងដែនៅក្នុងរោងចក្រនោះ មិនមានកម្មករដោយសារតែពួកគាត់ដល់ម៉ោងចេញអស់។
របាយការណ៍ចុងក្រោយ ក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ។ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍ពន្លត់ដូចជា – រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប – រថយន្តពន្លត់អគ្គិភ័យរបស់ (ង៧០) ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន – រថយន្តពន្លត់អគ្គិភ័យរបស់បុរីក្តីសង្ឃឹម ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ក្នុងការទប់ស្កាត់បាញពន្លត់ចប់ នៅវេលាម៉ោង ១៩និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕រក្សាសិទ្ធិដោយ៖សាមេត