បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាក ការបំពេញបែបបទអនុញ្ញាតឱ្យបងប្អូនអាជីវករលក់ដូរនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ ចេញចូលដឹងជញ្ជូន និងត្រួតពិនិត្យទំនិញចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ តទៅ ដោយសារព្រះរាជាណាចក្រថៃឡង់មានការរីករាលដាលយ៉ាងខ្លាំងការឆ្លងមេរោគកូវីដ-១៩។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីការផ្អាកប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងពិនិត្យទំនិញ ក្នុងផ្សាររោងភ្លើ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរនៅផ្សាររោងភ្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណជនឱ្យបានជ្រាបថា៖ យោងលិខិតលេខ សក ០០១៧.២/០១០១ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២៥៦៤(២០២១) របស់រដ្ឋបាលខេត្ត ស្រះកែវ បានឱ្យដឹងថា ដោយបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ មានការរីករាលដាលខ្លាំងការឆ្លង ជំងឺកូវីដ១៩ ដែលជារលកថ្មីក្នុងប្រទេស និងមានខេត្តជាច្រើន ពិសេសបណ្តាខេត្តនៅតាមព្រំដែន។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងធ្វើការផ្អាកការអនុញ្ញាត ឱ្យប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងត្រួតពិនិត្យទំនិញនៅផ្សាររោងគ្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះតទៅ។ ចំពោះបងប្អូនអាជីវករ ដែលកំពុងស្នាក់នៅទឹកដី នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងក្នុងផ្សាររោងក្លឿ សូមមេត្តាបន្តចូលរួមសហការ និងអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាលថៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។
រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការផ្អាកការបំពេញបែបបទ អនុញ្ញាតឲ្យបងប្អូនអាជីវករលក់ដូរ នៅផ្សាររោងភ្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍ ចេញចូលដឹកជញ្ជូន និងត្រួត ពិនិត្យទំនិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះតទៅ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ