Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញឃាត់រថយន្តមួយគ្រឿង ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត បានប្រគល់ជូនវិញ ,ជនសង្ស័យជាមេការបូមខ្សាច់ រត់គេចខ្លួនបាត់

កំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់រថយន្តមួយគ្រឿងជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត បានប្រគល់ជូនវិញ ,ជនសង្ស័យជាមេការការដ្ឌានបូមខ្សាច់យកមកផ្ញើ ហើយរត់គេចខ្លួនបាត់។

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ បានធ្វើកំណត់ហេតុដកហូតរថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌សគ្មានផ្លាកលេខ ស្ថិតនៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីម្ចាស់ផ្ទះឈ្មោះ ប៊ុន នី ភេទស្រី អាយុអាយុ៧០ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលជនសង្ស័យឈ្មោះ គីមី ស្រាយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេការការដ្ឌានបូមខ្សាច់យកមកផ្ញើនៅចំណុចខាលើ ដែលជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត បច្ចុប្បន្នជនសង្ស័យរត់គេចខ្លួនបាត់ រីឯវត្ថុតាងយកទៅរក្សាទុកនៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនីតិវិធី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×