Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ បើករថយន្តប៉ះរថយន្តគេហើយ មិនព្រមចុះដោះស្រាយ ព្យាយាមបើករត់ទៅបុកបង្គោលស្លាកសញ្ញាក្រឡាប់ផ្ងារជើង

ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក CRV មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅប៉ះនឹងរថយន្តព្រូសមួយគ្រឿងទៀត ត្រូវតិចតួចមិនចុះដោះស្រាយ ហើយបានបើករត់ទៅមុខ ស្រាប់តែរេចង្កូតទៅបុកស្លាកសញ្ញា បាក់អស់១ ដើម ចំណែកឯរថយន្តវិញ ក្រឡាប់ផ្ងារជើង ខូចខាតខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង ៤៥ នាទីយប់ ថ្ងៃសុក្រទី ៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតព្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក CR V មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AD 0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតព្រីត ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះនិងរថយន្តព្រូសមួយគ្រឿង មិនចាំផ្លាកលេខ រួចបន្តបើករត់ទៅមុខស្រាប់តែរេចង្កូត ទៅបុកនិងបង្គោលដាក់ស្លាកសញ្ញា ពេញទំហឹងបណ្តាលឲ្យបាក់អស់១ដើម។ ចំណែកតៃកុងរថយន្តវិញ បានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តស្ទូច មកស្ទូចយកទៅរក្សាទុក នៅចរាចរណ៍ក្រុងរង់ចាំ ដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត

×