Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ដើមឆ្នាំ​២០២១​នេះ ទីផ្សារ​ម្រេច​កំពត ចាប់ផ្តើម​មាន​ក្រុមហ៊ុន​ធំៗ​បញ្ជា​ទិញ​ឡើងវិញ

​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០២១​នេះ ទីផ្សារ​ម្រេច​កំពត បានចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​មាន​ក្រុមហ៊ុន​ធំៗ​មួយចំនួន បាន​បញ្ជា​ទិញ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។ សមាគម​លើកកម្ពស់​ម្រេច​កំពត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​មួយចំនួន បានចាប់ផ្តើម​កម្មង់​ទិញ​ម្រេច​កំពត ពី​ប្រជាកសិករ​ជាច្រើន​រយ​គ្រួសារ ។ ក្នុងនោះ មានដូចជា​ក្រុមហ៊ុន EU Land Pepper ជាដើម ដែលជា​ក្រុមហ៊ុន​របស់​ប្រទេស​អឺរ៉ុប បាន​បញ្ជា​ទិញ​ម្រេច​ចំនួន ១០ តោន រួចទៅហើយ សម្រាប់​ឆ្នាំ​ថ្មី ២០២១​នេះ​។​

​សមាគម​លើកកម្ពស់​ម្រេច​កំពត ទិន្នផល​ម្រេច​កំពត ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​២០២០ មាន​ប្រមាណ​ជាង ៨២​តោន ពោលគឺ​បាន​ធ្លាក់ចុះ​ជាង ២០​តោន បើ​ប្រៀបធៀប​នឹង​ទិន្នផល​ឆ្នាំ​២០១៩ ដែល​ប្រមូលបាន​ក្នុង​រង្វង់​ប្រមាណ ១០០​តោន​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០២០ កន្លងទៅនេះ ទិន្នផល​ម្រេច​កំពត បាន​ធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​បរិមាណ​នៃ​ការនាំចេញ​នៅ​រក្សាបាន​ក្នុង​រង្វង់ ៧០​តោន ដដែល​។

​បើតាម​លោក ងួន ឡាយ បរិមាណ​នាំចេញ​ទៅ​ក្រៅប្រទេស​មិនបាន​ប៉ះពាល់​នោះទេ ពោលគឺ​នៅ​រក្សា​បរិមាណ​ល្អ​ដដែល ទោះបី​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩​ក៏ដោយ​។ ហើយ​ការធ្លាក់ចុះ​ទិន្នផល​ម្រេច​កំពត ឆ្នាំ​២០២០ គឺ​បណ្តាលមកពី​កសិដ្ឋាន​ដាំ​ម្រេច​ធំៗ​មួយចំនួន នៅ​ខេត្តកំពត បាន​បោះបង់ចោល​ការដាំដុះ​រប​ស់​ខ្លួន និង​កសិដ្ឋាន​ខ្លះ ទៀត​មិន​ទទួលបាន​ទិន្នផល​ច្រើន ដោយ​ខ្វះខាត​ផ្នែក​បច្ចេកទេស និង​មិន​ស្របតាម​ស្តង់ដារ​ម្រេច​កំពត​។​
​លោក​បន្តថា ទីផ្សារ​ម្រេច​កំពត​នៅក្នុង​ស្រុក​វិញ មានការ​ធ្លាក់ចុះ​គួរសម​ក្នុង​បរិបទ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​មិនបាន​ចោទ​ជា​បញ្ហា​ខ្លាំង​ដល់​ប្រជាកសិករ​នោះទេ​។​

​គួរ​បញ្ជាក់ថា ចាប់​តាំងតែ​ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក ម្រេច​កំពត សូម្បី​តែមួយ​គ្រាប់​ក៏​មិនបាន​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​នោះទេ ខណៈ​ទីផ្សារ​ក្នុងស្រុក គឺ​ពឹងផ្អែក​ខ្លាំង លើ​អ្នកទិញ​ជា​ភ្ញៀវទេសចរ និង​ភោជនីយដ្ឋាន​ធំៗ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×