Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ហើយ​សព​បុរស​ដែល​ស្រវឹងស្រា ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​តូចចិត្ត មក​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន ជ្រោយចង្វា​កាលពី​ថ្ងៃទី​៦​មករា​

​ភ្នំពេញ​៖ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ បាន​ប្រទះឃើញ​សព​បុរស​ខាងលើ អណ្តែត​ទឹកទន្លេ ក្រុមគ្រួសារ​ក៏​ជួល​ខ្មែរឥស្លាម ស្រង់​ដាក់​លើគោក និង​ដឹក​តាម​រថយន្ត​យកទៅ​វត្ត​ព្រែកលៀប ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួររំលឹកថា ហេតុការណ៍​ភ្ញាក់ផ្អើល​នៃ​ការ​លោតទឹក​សម្លាប់ខ្លួន​នេះ ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង 7 និង​50​នាទី​យប់ ថ្ងៃទី​6 ខែ មករា ឆ្នាំ 2021 នៅលើ​ស្ពាន​ជ្រោយចង្វា​ថ្មី សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​បង្កើត​ឈ្មោះ សំ ឧត្ដម បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ដែល​លោតទឹក​សម្លាប់ខ្លួន​នោះ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់គាត់ ឈ្មោះ សំ បញ្ញា អាយុ 24​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជាមួយ​ប្រពន្ធ ។ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​តា​បេស ឃុំ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ប្រភព​ដដែល​បាន​បន្តថា មុន​កើតហេតុ គឺ​បុរស​គិត​ខ្លី​ខាងលើ និង​ប្រពន្ធ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​គាត់​នៅ​សង្កាត់​ព្រែកលៀប ដើម្បី​ពិភាក្សាគ្នា​រឿង​ធ្វើ​បុណ្យខួប​គម្រប់​3​ឆ្នាំ ឲ្យ​ម្តាយ​នៅ​ថ្ងៃទី​7 ខែមករា ឆ្នាំ​២០២១ ខណៈពេល​ហូបចុក​ស្រវឹង ស្រាប់តែ​ប្អូនប្រុស​គាត់​បាន​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា ជាមួយ​ប្រពន្ធ​គាត់ ហើយ​ប្អូនប្រុស​គាត់​ខឹង ក៏​ឡើង​បើក​ម៉ូតូ​កង់​បី​ចេញទៅ​បាត់ ដោយ​មិន​ប្រាប់​អ្នកណា​ឡើយ លុះ​រំលង​ដល់​ម៉ោង 9​យប់ ក៏មាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ប្រពន្ធ​បុរស​រង គ្រោះ​ប្រាប់ថា បុរស​នោះបាន​លោតទឹក​សម្លាប់ខ្លួន​បាត់ទៅហើយ ។
​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គឺ​ពួកគាត់​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​កង់​មួយគ្រឿង ពណ៌​សលាយ​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1HJ-8498 ធ្វើដំណើរ​ឡើង​ស្ពាន ជ្រោយចង្វា ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ពាក់កណ្តាល​ស្ពាន​ក៏​ឈប់​ម៉ូតូ​កង់​បី​អែប​កៀន រួច​ក៏​លោត​ចុះ​តែម្តង ដោយ​បន្សល់ទុក​ស្បែក​ស៊ក​មួយគូរ នៅក្បែរ​បង្កាន់ដៃស្ពាន និង​ម៉ូតូ​កង់​បី​មួយគ្រឿង ។

​ក្រោយ​កើតហេតុ​នៅសល់​ម៉ូតូ​កង់​បី ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក រង់ចាំ​សាច់ញាតិ​យក ឯកសារ​មក​បញ្ជាក់ ដើម្បី​យក​ម៉ូតូ​កង់​បី​នោះ​ត្រឡប់​ទៅវិញ ចំណែក​ប្រពន្ធ​និង​សាច់ញាតិ​បុរស​ខាងលើ​បាន​ត្រឹម​ស្តាយស្រណោះ និង ជួលទូកគេ​ស្វែងរក​សព​បុរស​នោះ មក​ធ្វើបុណ្យ​តាម​ប្រពៃណី​តែប៉ុណ្ណោះ ៕ រក្សា​សិទ្ធិ​ដោយ​៖ ពន្លឺ​

×