Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការនាំ​ចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ប្រភេទ​ត្រី​មួយចំនួនទៀត ពី​ប្រទេសជិតខាង ដើម្បី​លើកស្ទួយ​ការចិញ្ចឹម​ក្នុងស្រុក​

​ភ្នំពេញ​៖ ថ្មីៗ​នេះ ក្រសួងកសិកម្ម សង្កេតឃើញថា មាន​ក្រុមអាជីវករ​នាំចេញ នាំចូល​ផល​ផលិតផល​ជលផល​មួយចំនួន មាន​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល​ផលិតផល​ជលផល ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នាពេល​កន្លងមក​។​

​ដើម្បី​ចូលរួម​លើកស្ទួយ​ការចិញ្ចឹម​ក្នុង ក្រសួងកសិកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការផ្អាក​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដោយ​ក្នុងនោះ ក្រសួងកសិកម្ម បាន​ព្រមព្រៀង​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន ជាមួយ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល​ផលិតផល​ជលផល ដោយ​រួមមាន​៖ តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល​ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ​ត្រី ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយចំនួនទៀត ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

​លើសពីនេះ សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន ដែល​ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល​ផលិតផល​វារីវប្បកម្ម ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល នៅតាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល​ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​ទាំងនោះ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​ក្រៅពីនេះ តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល​ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។​
​បន្ថែម​លើ​នេះ ចំពោះ​ការនាំ​ឆ្លងកាត់​ផល​ផលិតផល​ជលផល តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ធានាថា​នឹងមាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី​និង​ចុង​ទី​ពី​មន្ត្រីជលផល​មាន​សមត្ថកិច្ច និង​ធានាថា​មិនមាន​ការទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​រី​វប្បករ អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​ទាំងអស់​សាធារណជន ក៏ដូចជា​បណ្តាញសារព័ត៌មាន​នានា មេត្តា​ជ្រាប ព្រមទាំង​ផ្តល់​កិច្ចសហការ ជាមួយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​បំពេញភារកិច្ច​នេះ​ឱ្យបាន​ល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ ចូលរួម​ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×