Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​មូលហេតុ​ផឹកស្រា​ស្រវឹង ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស កូនប្រុស​តិរច្ឆាន ផឹកស្រា​ស្រវឹង ទាញ​កាំភ្លើង​កែច្នៃ ដេញ​បាញ់​ឪពុកម្ដាយ​បង្កើត​ខ្លួនឯង​រត់​បះសក់

spot_img

​ស្ទឹងត្រែង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​ទាញ​កំ​ភ្លើង​កែច្នៃ ដេញ​បាញ់​ឪពុកម្តាយ​បង្កើត​ខ្លួនឯង​។ ករណីនេះ កើត​មាននៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។​

​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ទ្បា​ត់ ដែង អាយុ ២២​ឆ្នាំ​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ គឺជា​កូនបង្កើត​។ ចំណែក​ឪពុក​ឈ្មោះ​កិក ទ្បា​អាយុ​៥៣​ឆ្នាំ​។ កូន​តិរច្ឆាន​នេះ បាន​យក​កាំភ្លើង​កែច្នៃ ដេញ​បាញ់​ឪពុកម្ដាយ​ខ្លួនឯង មូលហេតុ​ផឹកស្រា​ស្រវឹង ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស​។​
​ករណីនេះ មិន​បណ្តាល​ឲ្យ​មនុស្ស រងរបួស​ទេ ដោយ​ជនរងគ្រោះ​ឪពុក​និង​ម្ដាយ បាន​រត់​គេចចេញ​ទាន់​។​
ក្រោយ​ហេតុការណ៍​កើតឡើង ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​ស្វាយ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×