Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះត្រួតពិនិត្យជនបរទេសបើកបររថយន្តពាក់ស្លាកលេខ ខ.ម និង ន.ប

spot_img

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានរួមសហការគ្នាចុះដាក់បុស្តិ៍​ត្រួត​ពិនិត្យ​​ជនបរទេស ពិសេស​ជន​ជាតិចិន ​ដែលប្រើប្រាស់ ឬបើក​បរ​រថ​យន្ត​ពាក់ស្លាកលេខ​ ខ.ម និង ន.ប​ ​នៅ​តាម​ផ្លូវ​សាធារណៈនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ដើម្បី​ពង្រឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យបានត្រឹមត្រូវ។

យុទ្ធនាការនេះបាន​ធ្វើឡើង ​កាលពីរសៀលកាលពី​រសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយសមត្ថកិច្ច បាន​ឃាត់រថយន្តពាក់ស្លាកលេខ ខ.ម និង ន.បមួយចំនួន ដែលបើកបរ​ដោយ​ជន​ជាតិ​ចិន​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យ​ឯកសារពាក់ព័ន្ធ ការប្រើស្លាកលេខ របស់ស្ថាប័នមានសមត្ថកិច្ច ​បើក​បរដោយជនស៊ីវិល ពិសេស​ជន​បរទេស​។

​សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានឲ្យដឹងនៅកន្លែងត្រួតពិនិត្យ​ថា រថយន្ត​ពាក់ផ្លាកលេខ ខ.ម និង ន.ប របស់ស្ថាបន័​មាន​សមត្ថកិច្ច ទោះបី​ជាពួកគេ​មានកាតគ្រី ឬអត្តសញ្ញាណត្រឹមត្រូវបែបណាក៏ដោយ ប៉ុន្តែ​បើ​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ​ជាជនបរទេស ឬជាជនស៊ីវិល សមត្ថកិច្ចនឹងឃាត់ទុក ​ជាបណ្តោះអាសន្ន ដើម្បី​​ដោះ​ស្រាយ​​តាមនីតិវិធី​ច្បាប់។

ទោះជាបែបនេះក្តី សាធារណៈជន បានកត់សម្គាល់ថា រថយន្តពាក់ស្លាកលេខ ខ.ម និង ន.ប បើកបរដោយ​ជន​បរទេស ពិសេសជនជាតិចិន គឺកំពុងធ្វើចរាចរណ៍​រាល់ថ្ងៃនាទីប្រជុំជន​ក្រុងព្រះសីហនុ ហើយភាគ​ច្រើន នៃ​ជន​ជាតិចិត ដែលជាអ្ន​កបើក​រថយន្តពាក់ស្លាកលេខ ខ.ម និង ន.ប ទាំងនោះ មិន​ញញើត​​កម្លាំង​សមត្ថ​កិច្ច​ប្រចាំការ​នៅ​តាមគោលដៅនីមួយៗនោះទេ​។

​ត្រង់ចំណុចនេះ កម្លាំងសមត្ថកិច្ចមានឋានៈតូចទាប និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាង​ថា ជន​បរទេស ពិសេសជនជាតិចិន ដែលបើកបរ​រថយន្តពាក់ស្លាកលេខ ខ.ម និង ន.បទាំងអស់ ដែលធ្វើចរាចរណ៍​តាមផ្លូវសាធារណៈនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ គឺពួកគេមាន​ខ្នង​បង្អែក​ជាមន្ត្រីមានអំណាច ឬមានឋានៈ​​ខ្ពស់ មួយចំនួនកំពុងបំរើការងារនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ​​ថ្នាក់ជាតិ និងមន្ត្រីខ្លះទៀត គឺជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​មាន​សមត្ថកិច្ច នាខេត្តព្រះសីហនុតែម្តង ជាអ្នកកាងការពារ ឬមានរថយន្តពាក់ស្លាកលេខ ខ.ម និង​ ន.ប​​ឲ្យជន​បរទេស ពិសេសជនជាតិចិនតែម្តង ដែលកំពុងបើកបរ​តាមផ្លូវ​សាធារណៈ​រាល់​ថ្ងៃនេះ​៕ ដែន សីមា

spot_img
×