Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តតាម​បទបញ្ជា​របស់​សម្តេច ស ខេង នគរបាល ចាប់ផ្ដើម​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស បង្ក​សំឡេង​រំខាន ដល់​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសា​សស​ន៍​ក្នុង​កិច្ចប្រជុំ​ស្ដីពី ភូមិ​-​សង្កាត់​-​មាន​សុវត្ថិភាព ក្នុង​ឆ្នាំ​២០២០ ដោយមាន​ការចង្អុលបង្ហាញ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​តាម​បណ្ដា​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ អនុវត្ដ​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចុះ​ចាប់​ម៉ូតូ​កែឆ្នៃ​ដាក់​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ ។​

​នៅ​ថ្ងៃទី ០៩ ខែ មករា ឆ្នាំ​២០២១ អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ចាប់​ម៉ូតូ​កែច្នៃ​ដាក់​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ ។ ចំណែក​លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចុះ​ចាប់​ចំពោះ​ម៉ូតូ​កែច្នៃ​ដាក់​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស ដែល​បង្ក​សំឡេង​រំខាន​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​បឹង​កេងកង បាន​ចំនួន ១២ គ្រឿង ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×