Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ហាង ឃូ​ល​ផា​លេស នៅ​ខណ្ឌទួលគោក បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង​

​ភ្នំពេញ​៖​នៅវេលា​ម៉ោង ១៦​និង​១៥​នាទី​ល្ងាច ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ មាន​ករណី​អគ្គិភ័យ​ឆេះ​ហាង​មួយកន្លែង ឈ្មោះ​ឃូ​ល​ផា​លេស នៅតាម​បណ្ដោយ​ផ្លូវ​លេខ ២១៥ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ម្ចាស់​ហាង​ឈ្មោះ :​នួន សុគន្ធា ភេទ​ប្រុស ៤០ ឆ្នាំ មុខរបរ ម្ចាស់​ហាង​។​

​កម្លាំង​ជំនាញ​ផ្នែក​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ករណី​ឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​អស់​ប្រហែល ៧០% មានដូចជា​ម៉ាស៊ីនត្រជាក់ តុ​កៅអី សម្ភារ​ភ្លេង ព្រមទាំង​សម្ភារ​មួយចំនួនទៀត​
​និង​ពុំបាន​ឆេះ​រាលដាល ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងការ​ពន្លត់​អ​គិ្គ​ភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អ​គិ្គ​ភ័យ​ជាច្រើន​គ្រឿង​៖ រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ​: ចំនួន ០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២ ឡាន ស្មើនឹង ១២​ម៉ែត្រគូប​។​

​ករណី​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ឬ​របួស​ឡើយ ហើយ​ត្រូវបាន​ពន្លត់​ចប់​នៅ​ម៉ោង​១៦:៥០​នាទី​ល្ងាច នា​ថ្ងៃ​ដដែល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×