Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចិញ្ចឹម​បង្កង​មួយកន្លែង បាន​ជំរុញ​ឲ្យ​កសិករ​នាំគ្នា​ចិញ្ចឹម​បង្កង​លក់ ដើម្បី​តម្រូវការ​ទីផ្សារ​

ស្ទឹងត្រែង​: អ្នក​ចិញ្ចឹម​បង្កង​មួយកន្លែង បាន​ជំរុញ​ឲ្យ​កសិករ​នាំគ្នា​ចិញ្ចឹម​បង្កង​លក់ ដើម្បី​តម្រូវការ​ទីផ្សារ​។ មុខរបរ​មួយ​នេះ​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ ឲ្យ​កាន់តែ​ប្រសើរឡើង​។​
លោក​សុទ្ធ ភិរម្យ អាយុ​៣៩​ឆ្នាំ អ្នក​ចិញ្ចឹម​បង្កង​លក់​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​រៀបរាប់​ឲ្យ​ដឹងថា លោក​ធ្លាប់បាន​បម្រើ​ការងារ នៅ​ជាមួយ​ក្រុមហ៊ុន​ចិញ្ចឹម​បង្កង លក់​ដ៏​ធំ​ក្នុងប្រទេស​កម្ពុជា​មួយកន្លែង ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​តាម​ឯកសារ​មួយចំនួន និង​មើល​ពី​វិធីសាស្ត្រ​ចិញ្ចឹម​បង្កង​តាមរយៈ youtube បន្ថែម​ធ្វើ​ឲ្យ​លោក​មានគំនិត បង្កើត​អាជីវកម្ម​កសិដ្ឋាន​ចិញ្ចឹម​បង្កង​លក់ ដោយ​ខ្លួនឯង​។​

លោក​សុទ្ធ ភិរម្យ បាន​បន្តទៀតថា មុខរបរ​មួយ​នេះ ងាយស្រួល ឬ​ពិបាក​ក៏​ថា​បាន​។ បើសិនជា​ដាក់ចិត្ត​ចាប់យក​មុខរបរ​មួយ​នេះហើយ​យើង​ត្រូវ​តស៊ូ​ព្យាយាម ស្វែងយល់​ពី​បច្ចេកទេស​ឲ្យ​បាន​ច្បាស់​ជាមុនសិន ដូចជា​ការរៀបចំ​ជា​ប្រព័ន្ធ​អាង​តាម​បច្ចេកទេស ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រើប្រាស់​អុកស៊ីសែន កំហាត់​ទឹកជា​ដើម​។ ជាសំខាន់​ធ្លាប់បាន​សិក្សា​លើ​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​បង្កង​ជាមុន ឬក៏​ជួប​សាកសួរ​អ្នក​ធ្លាប់មាន​បទពិសោធន៍​ដោយផ្ទាល់ ដើម្បី​ចៀសវាង​នាំ​ឲ្យ​ខាតបង់​។​
លោក​ថា បង្កង​ដែល​លោក​ចាប់អារម្មណ៍ គឺ​ប្រភេទ​បង្កង​អូស្ត្រាលី ក្នុងចំណោម​បង្កង​ច្រើន​ប្រភេទ​ទៀត នៅលើ​ទីផ្សារ​សព្វថ្ងៃនេះ​។ លោក​បាន​អនុវត្ត​ចិញ្ចឹម​បង្កង​អស់​រយៈពេល​ជាង​មួយឆ្នាំ ហើយ​ហើយ​ក្នុងនោះ​អតិថិជន​ក៏​ចាប់ផ្ដើម​ស្គាល់​ទំនាក់ទំនង​ទិញ​ពូជ​បង្កង​ពី​លោក​តាម​ប្រព័ន្ធ facebook និង​ខ្លះទៀត​ចុះទៅ​ទិញ​ដោយផ្ទាល់​។​

​ចំពោះ​ការប្រមូល​ផល​មួយ​រដូវ​កាល​ក្នុង​រយៈពេល 3 ខែ​កន្លះ គឺ​ប្រមូល​ផល​ម្ដង​។ លោក​អាច​លក់​កូន​បាន​ដល់​ទៅ​10000​គ្រាប់ បាន​ទឹកប្រាក់​ចន្លោះ​ពី 5000 ទៅ 8 ពាន់​ដុល្លារ​។ សម្រាប់​ការលក់​ចេញ​នៃ​កូន​បង្កង​1 ម៉ឺន​ក្បាល តែ​ត្រូវ​ចំណាយ​ដើមទុន​អស់ 3 ពាន់​ដុល្លារ​យ៉ាងតិច ហើយ​ប្រមូល​ផល​វិញ​បាន 9000 ដុល្លារ ចំពោះ​បង្កង​សាច់​។ បង្កង​សាច់​លក់​លើ​ទីផ្សារ​ចាប់ពី 25 ទៅ 30 ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×