កណ្ដាល៖ ទណ្ឌិតចំនួន៥នាក់បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាល នៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានស្រាវជ្រាវតាមចាប់ខ្លួន ទណ្ឌិតបានម្នាក់មកវិញ ចំណែកទណ្ឌិត៤នាក់ទៀត រត់គេចបាត់។
ប៉ូលិសបាននិយាយថា សមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ដែលកំពុងរត់គេចខ្លួននោះ ក្នុងនោះមានម្នាក់ ត្រូវបានផ្តន្ទាទោសករណីគ្រឿងញៀន និង៣នាក់ទៀត ករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ