ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ដាច់ហ្វ្រាំងរ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្ដបុកបង្គោលភ្លើងបណ្ដាលឲ្យដួលត្រេត ដោយខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង១៥ នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ្នករួមដំណើរ នៅក្នុងរថយន្តដឹកឥដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿងប្រភេទដឹកឥដ្ឋ ពាក់ផ្លាកលេខ ភ្នំពេញ 3A ~0560 បើកបរតាមបណ្តោយផ្លូវហាន់ណូយទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហតុ ស្រាប់តែមានរថយន្ត គាត់បានដាច់ហ្វ្រាំង ធ្វើឱ្យគាត់ដែលជាម្ចាស់រថយន្តដឹកឥដ្ឋ ចាប់ហ្វ្រាំងមិនទាន់ក៏ បួងចង្កូតគេចរថយន្តដែលកំពុងបើកនៅខាងមុខ រហូតជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងបន្ដមកបុកបង្គោលភ្លើងបណ្តាលឱ្យរងការខូចខាត ទាំងរថយន្ត រួមទាំងសួនច្បារ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ចំណែកអ្នកបើករថយន្តដោយខ្វះការប្រុងប្រយ័ត្ននោះ បានរត់ចេញពីកន្លែងកើតហេតុភ្លាមៗតែម្តងដោយបន្សល់ទុកតែរថយន្ដប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា រថយន្ដដឹកឥដ្ឋខាងលើមិបាន ចាប់ឲផ្លាកលេខដូចរថយន្ដគេធម្មតានោះទេ បែរជាដោះផ្លាកលេខដាក់ក្នុងរថយន្ដទៅវិញ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ហេងវុត្ថា និង
ពន្លឺ