Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់​បទល្មើស​ដែល​កើតឡើង មន្ត្រីនគរបាល​ជំនាញ ត្រូវ​សិក្សា​នឹង​ក្ដាប់​មុខសញ្ញា​ជនល្មើស ឲ្យ​បាន​រហ័ស​

spot_img

​តាកែវ​៖ ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ណែនាំ​ដល់​មន្ត្រីនគរបាល ត្រូវ​ថែរក្សា​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ធ្វើការ​បង្ការ ទប់ស្កាត់ នឹង​បង្ក្រាប រាល់​បទល្មើស​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​នគរបាល​ជំនាញ​ត្រូវតែ​ក្តាប់​សភាពការណ៍ និង​កំណត់​មុខសញ្ញា​គ្រប់​ប្រភេទ​ឲ្យ​បាន​ហើយ​រាយការណ៍​ជូន​ថ្នាក់លើ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ងាយស្រួល​ដល់​កិច្ច​សហ​ប្រ​ត្តិ​ការ ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​លោក​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​បូក សរុប​សភាពការណ៍​ល​ទ្ធ​ផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ខែមករា​ឆ្នាំ ២០២១ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត កាលពី​ចុង​សប្តាហ៍ ខែមករា ឆ្នាំ​២០២១​នេះ​។​

​លោកស្នងការ​នគរបាល​ខេត្ត​បាន​មានប្រសាសន៍​បន្តទៀតថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធិភាព​ការអនុវត្ត​ការងារ​បាន យើង​ត្រួវ​តែ​ពង្រឹងសមត្ថភាព ចំណេះដឹង​របស់ខ្លួន​អោយបាន​ល្អ និង​គោរព​វិន័យ​របស់​អង្គភាព ពិសេស​ត្រូវ​រងចាំ​អនុវត្ត​ច្បាប់​គោលការណ៍​បទបញ្ជា​រប​ស់​ថ្នាក់ដឹកនាំ​គ្រប់ពេលវេលា និង​ត្រូវ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ដើម្បី​បម្រើ​ឲ្យ​កិច្ច​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ហេតុការណ៍ លំបាក​ណាមួយ រងចាំ​កម្លាំង​សមត្ថកិច្ច​ជួយសង្គ្រោះ​។​

ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​បញ្ជក់​ទៀតថា សម្រាប់​បទល្មើស​ខុសច្បាប់​គ្រប់​ប្រភេទ ក្មេង​ទំនើង បញ្ហា​គ្រឿងញៀន និង​ភាព​អសកម្ម​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ខេត្ត​របស់​យើង​ត្រូវតែ​បន្ត​ចុះបង្ក្រាប​ដូចជា​ភ្លៀងរលឹម​អ​ញ្ជឹ​ង សំដៅ​ស្វែងរក​ភាព​សុខដុម​រម្យ​នា​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​អនុវត្តតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រក្សាបាន​សុខសន្តិភាព និង​ភាព​រីកចម្រើន​ក្នុង​មូលដ្ឋាន​ខេត្ត​របស់​យើង​បន្ថែមទៀត ជាពិសេស​ត្រូវ​បង្កើន​នូវ​ទំនុកចិត្ត​លើ​ការជឿជាក់​មកលើ​សមត្ថ​កិច្ច​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

 

spot_img
×