Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​បម្រើកា​ងារ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​រា​ជានុ​កូ​ល បើករថយន្ត​បុក​រ៉ឺម៉ក , គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​និង​រ៉ឺម៉ក​ម៉ូតូ បុក​បន្ត​គ្នា ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់​

spot_img

​ស្ទឹងត្រែង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​និង​រ៉ឺម៉ក​ម៉ូតូ បុក​បន្ត​គ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ 7 ទល់មុខ​ផ្ទះ​តា​អាយ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង 6​យប់​ថ្ងៃទី 10 ខែមករា​ឆ្នាំ 2021​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អ្នកបើកបរ ឈ្មោះ ជិម សារិន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​បម្រើកា​ងារ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​រា​ជានុ​កូ​ល (​អូរ​ពងមាន់​ខេត្តស្ទឹងត្រែង​) បើកបរ រថយន្ត​ម៉ាក Rang rover ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​AK6925 ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​ម៉ាក​សេ​រុស​ពណ៌​ស គ្មាន​ផ្លាកលេខ បើកបរ​ពី​ជើង​ទៅ​ត្បូង​(​ស្រប​ទិស​គ្នា​)​។​

​រីឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហាស យ៉​ត​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់ដូរ​តាម​ម៉ូតូ​រ៉ឺម៉ក មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ នៅក្នុង​ហេតុការណ៍​នោះ​រថយន្ត​Rang rover បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក ហើយ​បុក​ជាមួយ​រថយន្ត​យី​ឌុប ចង្កូត​ស្តាំ ពាក់​ផ្លាកលេខ​PRV 0033 បើកបរ​បញ្ច្រាសទិស​គ្នា​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាម​អ្នកបើកបរ​យី​ឌុប មិន​ស្គាល់​អត្តសញ្ញាណ បានគេច​ខ្លួន​ទុក​រថយន្ត​ចោល​នៅ​កន្លែង​។​

​ប៉ូលិស​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ខាងលើ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ប្រុស (​បើកបរ​ម៉ូតូ​)
​រងរបួស​ធ្ងន់​០១​នាក់​ស្រី​, រងរបួស​ស្រាល​០១​នាក់​ប្រុស​, រថយន្ត​ខូច​ធ្ងន់​០២​គ្រឿង ម៉ូតូ​ខូច​ធ្ងន់​០១​គឿង​
​។ យោងតាម​ការសន្និដ្ឋាន​នៅ​កន្លែងកើតហេតុ​មូលហេតុ បណ្ដាលឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​រថយន្ត​បើកបរ​ល្បឿន​លឿន​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×