ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូល ដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដែលមានទំហំ ៣២ម៉ែត្រគុណ៧ ម៉ែត្រ ស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីអស់លោកជា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋករ ខេត្ត លោកតំណាងសាខាពន្ធដារខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀត។
បើតាមការកត់សម្គាល់យើងឃើញថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អគារជំរំជម្រក បន្ទាយស្នាក់នៅពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ