Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​នគរបាល ផ្អាក​ចាប់ ឬ​ឃាត់​ម៉ូតូ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បណ្ដោះអាសន្ន​សិន ព្រោះ​នគរបាល​ខ្លះ​អនុវត្ត​លើស​ផែនការ​

​ភ្នំពេញ​៖ អ្នកជិះ​ម៉ូតូ​ធំ​ផ្អាក​បារម្ភ​សិន​, ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​នគរបាល​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ផ្អាក​ចាប់ ឬ​ឃាត់​ម៉ូតូ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បណ្ដោះអាសន្ន​សិន ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ រង់ចាំ​ការទទួល​បញ្ជា​ថ្មី ព្រោះ​មន្ដ្រី​មួយចំនួន បាន​អនុវត្ត​លើសពី​ការណែនាំ​។ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត សង្កត់ធ្ងន់ថា ម៉ូតូ​ដែល​មិន​កែច្នៃ ហើយ​សំឡេង​ដើម​មកពី​រោងចក្រ មិន​ខុសច្បាប់​នោះទេ​។​

​គួរ​ជម្រាប​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំលេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។ ការដាក់​បទបញ្ជា​រប​ស់ស​ម្ដេច​ក្រឡាហោម ស ខេង ធ្វើឡើង​បន្ទាប់ពី​សម្ដេច​សង្កេតឃើញ​ថា មាន​ករណី​ក្មេង​ទំនើង​មួយចំនួន​ជិះ​ម៉ូតូ​ធំ កែច្នៃ​បំពុង​ស៉ី​ម៉ាំង ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំលេង​លឺ​ខ្លាំង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​សម្ដេច​ផ្ទាល់​ក៏​ធ្លាប់​ជួប​ការរំខាន ដោយ​សំលេង​បំពុង​ស៉ី​ម៉ាំង​នេះ​ផងដែរ​។​

​ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា ការផ្អាក​បណ្ដោះអាសន្ន​នេះ គឺ​រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិនបាន​កែច្នៃ​នោះទេ ពោល​មាន​សំណុំដើម​មកពី​រោងចក្រ​តែម្ដង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជា​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មើលឃើញថា ក្រោយ​មាន​បទបញ្ជា​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឲ្យ​ចាប់​ម៉ូតូ​កែច្នៃ​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បង្ក​ការរំខាន មាន​មន្ដ្រី​មួយចំនួន​បាន​អនុវត្ត​លើសពី​ការណែនាំ ហើយ​មាន​រូបភាព​ខ្លះ ចូលចាប់​ដល់​ក្នុងផ្ទះ​តែម្ដង ដែលជា​ការខុស​ពីបទ​បញ្ជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា តាម​ខណ្ឌ​ទាំងអស់​ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែលមាន​ស៉ី​ម៉ាំង​អត់​មាន​សំបុក​ដែលមាន​សំឡេង​លឺ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី ព្រោះ​ម៉ូតូ​ធំ​ខ្លះ​គេ​មាន​សំបុក​ស៉ី​ម៉ាំង​បើក​ទៅ​អត់​លឺ​រំខាន​ទេ ដូច្នេះ​ប្រភេទ​នេះ​អត់​មាន​ខុស​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×