កណ្តាល៖ រថយន្តធន់ធំដឹកឥដ្ឋមួយគ្រឿង បើកបក្នុងលឿនលឿនវ៉ាជែងជ្រុលទៅប៉ះពីក្រោយ រថយន្តព្រូសពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្តព្រូស បួងចង្កូតមិនទាន់ជ្រុលឡើងលើសួន ទៅបុកបង្គោលភ្លើងរងការខូចខាតផ្ទៃខាងមុខស្ទើរទាំងស្រុង។ ចំណែកម្ចាស់រថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់ បានបើករថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2-AM 4237 ធ្វើដំណើរតាមផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកឥដ្ឋធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3-F4617 បើកបស្របទិសដៅគ្នា ពីខាងក្រោយក្នុងលឿនវ៉ាជែងមកប៉ះពីក្រោយ ពេញទំហឹងបណ្តាលឲ្យរថយន្តព្រូស ជ្រុលឡើងលើសួនទៅបុកបង្គោលភ្លើងទើរជាប់ត្រឹមនឹងចំណែករថយន្តបង្កវិញ បានបែកកង់មុខរេចង្កូតចូលក្នុងដីឡូតិ៍។ សំណាងល្អហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានរងរបួសទៅដល់ភាគីដ៏ទៃនោះទេ ហើយតៃកុងរថយន្តទាំងសងខាងរងការខូចខាតតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះមកដល់រួចក៏យករថយន្តស្ទូច មកស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅស្នងការក្រុងតាខ្មៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត