Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​សម្រេចបាន​តម្លៃ ៦,៦​ប៊ី​លាន​ដុល្លារ​អាមេរិក (​ធ្លាក់ចុះ ២២​ភាគរយ​)​រយៈពេល​១១​ខែ​ឆ្នាំ​២០២០

spot_img

​បើ​យោងតាម​របាយការណ៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ទឹកប្រាក់​ការដោះដូរ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​កម្ពុជា​និង​ថៃ​សម្រេចបាន ៥៧២ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ មានតម្លៃ ៥៩​លាន​ដុល្លារ​អាមេរិក (​ធ្លាក់ចុះ​៥៦​ភាគរយ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ ១៣៥​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ការនាំ​ចូល​ពី​ថៃ មានតម្លៃ ៥១៣​លាន​ដុល្លារ (​ធ្លាក់ចុះ​២៨​ភាគរយ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ ៧១០​លាន​ដុល្លារ​អាមេរិក​។

​ដោយឡែក សម្រាប់​រយៈពេល​១១ នៃ​ឆ្នាំ​២០២០ ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​សម្រេចបាន​តម្លៃ ៦,៦​ប៊ី​លាន​ដុល្លារ​អាមេរិក (​ធ្លាក់ចុះ ២២​ភាគរយ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​ដែលមាន​តម្លៃ ៨,៦​ប៊ី​លាន​ដុល្លារ​អាមេរិក​។

​នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ​មានតម្លៃ​ជាង ១,១ ប៊ី​លាន​ដុល្លារ (​ធ្លាក់ចុះ ៥២​ភាគរយ​) ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ ២,២​ប៊ី​លាន​ដុល្លារ ចំណែកឯ​ការនាំ​ចូល​ពី​ថៃ​មានតម្លៃ ៥,៦​ប៊ី​លាន​ដុល្លារ (​ធ្លាក់ចុះ​១២​ភាគរយ​) ធៀប​នឹង​ឆ្នាំមុន ដែលមាន​ទឹកប្រាក់ ៦,៣​ប៊ី​លាន​ដុល្លារ បណ្តាល​ឲ្យ​មាន ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ដល់ ៤,៥​ប៊ី​លាន​ដុល្លារ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×