Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ណែន​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ធានា​ឱ្យបាន​ស្មើភាព សមធម៌ ក្នុងការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវបាន ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​បំពេញភារកិច្ច​អស់ ពី​កម្លាំងកាយ​ចិត្ត ប្រមូល​ចំណូល​ពន្ធ ឱ្យ​គ្រប់​តាម​ផែនការ​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ។

​បើតាម​សេចក្តីប្រកាស​ស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បាន​ឲ្យ​ដឹងថា ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ បាវចនា​-​គោលការណ៍ រួម​ចំនួន​៤ ក្នុងការ​បំពេញការងា​រ​ប្រមូល​ពន្ធ រួមមាន ៖

១- កៀងគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ ចូលក្នុង​ប្រព័ន្ធ​រួមមួយ ។

២- ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល ក្នុងការ​បង់ពន្ធ ។

៣- រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក សម្រាប់​ការ​គេចវេះ​ពន្ធ ។ និង

៤- ធានា​ឱ្យបាន​នូវ​ការប្រកួតប្រជែង ដោយ​ស្មើភាព សមធម៌​ក្នុងការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម ។​

​ការណែនាំ​របស់​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០២០ ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ និង​វិធាន​ការសំខាន់ៗ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។

​សម្រាប់​ឆ្នាំ ២០២១​នេះ អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​គាំទ្រ​លើ​វិធានការ ដែល​បានដាក់​ចេញ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​បានផ្តល់​អនុសាសន៍​សំខាន់ៗ ដូចជា ៖

– ត្រូវ​យកចិត្តទុកដាក់ ពិនិត្យ និង​សិក្សា​លើ​លទ្ធភាព នៃ​ការប្រមូល​ចំណូល​ដែលមាន​សក្តានុពល​ផ្សេងទៀត ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ធានាបាន​នូវ​អនុលោមភាព​សារពើពន្ធ និង​ការប្រមូល​ចំណូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ក្នុងនោះ​ប្រភព​ចំណូល​ពី​វិស័យ E-Commerce, វិស័យ​ប្រេងកាត​ដែលជា​សក្តានុពល​ថ្មី​, វិស័យ​ធន​ធន​រ៉ែ ព្រមទាំង​វិស័យ​ដែលមាន​សក្តានុពល​មួយចំនួនទៀត ៕
​រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ CEN​

spot_img
×