Sunday, January 29, 2023

ធ្វើ​ចិ​ត្តា​ឡី​ស័ក​ពេល​ជិត​គ្រប់​ខែ ស្រាប់តែ​សំរាលកូន សម្ដេច​តេ​ជោ ហ៊ុន សែន​ឧបត្ថម្ភ​

spot_img

​ភ្នំពេញ​៖ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ​ចិ​ត្តា​ឡី​ស័ក និង​រយ​:​ពេល​ជាមួយគ្នានេះ ក៏​សម្រាល​បានកូន​១ ហើយ​ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ឧបត្ថម្ភ​ថវិកា ១​លាន​៣០​ម៉ឺន​រៀល គឺ​៣០​ម៉ឺន​រៀល​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្រៅពីនោះ គឺ​ផ្គត់ផ្គង់​របប​អាហារ សម្ភារ​: សម្រាប់​រយៈពេល​កូនខ្ចី ។

បន្ទាប់មក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥លានរៀលទៀត លើថវិកាដែលបានឧបត្ថម្ភមុននេះ ចំនួន ១លាន៣០ម៉ឺនរៀល កាលពីម្សិលមិញ។

​ស្ត្រី​កូនខ្ចី​រូបនេះ ឈ្មោះ មាស ណា​រ៉ាត់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ គាត់​បាន​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ហើយ​គាត់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​។ គាត់​ធ្វើដំណើរ​ទៅ​ស្រុក​គាត់ គឺ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដើម្បី​សម្រាលកូន ប៉ុន្តែ​ដោយសារ​លក្ខណៈ​បច្ចេកទេស​ស្មុគស្មាញ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​រមាសហែក ក៏​សម្រេច​បញ្ជូនមក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង ហើយ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ក៏​សម្រេច​ធ្វើការ​វះកាត់​ភ្លាមៗ​រហូត​ទទួលជោគជ័យ ដោយមាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​ផងដែរ ។

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ទៀតថា ក្រោយពេល​វះកាត់​ហើយ ក្រុម​គ្រូ​ពេ​ត្យ​ក៏បាន​យក​សំណាក​ស្ត្រី​ខាងលើ ទៅ​វិភាគ​រោគវិនិច្ឆ័យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​លទ្ធផល គឺ​គាត់​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ៕ រក្សា​សិទ្ធិ ដោយ ពិសិដ្ឋ CEN​