Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បឹង​តាកែវ ចាប់ផ្តើម​ខ្សត់​ត្រី ក្រោយ​មាន​ជនខិលខូច លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី​តាម​ទូក នៅ​ពាក់​កណ្តាលអធ្រាត្រ​

spot_img

តាកែវ ៖ ប្រជាពលរដ្ឋ​ជា​អ្នក​ស្ទូចត្រី​រស់ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ នាំគ្នា​និយាយថា បឹង​តាកែវ​ចាប់ផ្តើម​ខ្សត់​ត្រី ពោលគឺ​មិនមាន​ត្រី​ច្រើន​ដូច​មុន​នោះទេ ដោយសារ​មាន​អ្នក​លួច​ធ្វើ​សកម្មភាព​ចេញ​ឆក់​ត្រី​ក្នុង​បឹង​តាម​ទូក នៅ​ពាក់​កណ្តាលអធ្រាត្រ​ស្ទើរ​រៀងរាល់ថ្ងៃ ក្នុងនោះ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ស្ទូចត្រី (​បបក់ត្រី​) នៅក្នុង​ក្រុង​ដូន​កែវ បានស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​រក្សា​ឲ្យ​បាន​ចំពោះ​ត្រី​នៅក្នុង​បឹង​តាកែវ ដែលជា​តំបន់​អភិរក្ស​នេះ ។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាមរ​យៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១​នេះ លោក សៅ កុស​ល្យ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​លើកឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​លួច​ឆក់​ត្រី​ក្នុង​បឹង​តាកែវ ដែលជា​មូលហេតុ​ធ្វើ​ត្រី​ក្នុង​បឹង​កាន់តែ​បាត់បង់​នោះ លោក​រួមជាមួយ​ក្រុមមន្ត្រី​ជំនាញ​បាន​លួច​ឃ្លាំមើល ក៏​ឃើញ​មាន​សកម្មភាព​លួច​ឆក់​ត្រី​ក្នុង​បឹង​ពិតប្រាកដ​មែន ហើយ​ក្នុងនោះ​មន្ត្រី​ជំនាញ​យើង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់​រួមជាមួយ​វត្ថុតាង ហើយ​បានរៀបចំ​បែប​បញ្ជូន​ជនសង្ស័យ​ខាងលើ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​រួចហើយ កាលពីដើម​ខែមករា ឆ្នាំ​២០២១ ថ្មីៗ​នេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា បឹង​តាកែវ​មិន​ត្រឹមតែ​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត និង​ទឹក​សម្រាប់ ផលដំណាំ​ស្រែចំការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នោះទេ ថែមទាំង​ជា​ដែន​ជម្រក​ត្រី​ពង​ថែមទៀត​ផងដែរ ហើយ​បឹង​នេះ​ត្រូវ​បានដាក់​ជា​តំបន់​អភិរក្ស មិន​ឲ្យ​មាន​សកម្មភាព​ឆក់​ត្រី ឬ​នេសាទ​ទ្រង់ទ្រាយ​ធំ​នោះឡើយ​ព្រោះ​ល្មើស​នឹង​ច្បាប់ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×